Connect with us

សន្តិសុខសង្គម

ឆ្មក់បង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងសង្ស័យបង្កប់បម្រើសេវាផ្លូវភេទ ឃាត់ខ្លួនមនុស្ស៥នាក់

បានផុស

នៅ

កម្លាំងផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ បានឆ្មក់បង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងឈ្មោះ បុប្ផាថ្មី ដែលសង្ស័យបង្កប់បម្រើសេវាកម្មផ្លូវភេទ និងរំដោះនារីរងគ្រោះមិនទាន់គ្រប់អាយុមួយចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការសម្របសម្រួលពីលោក ចក សម្បត្តិ ព្រះរាជអាជ្ញារង​អយ្យការ​អ​មសា​លាដំបូងខេត្ដកំពង់ស្ពឺ នៅចំណុចខារ៉ាអូខេមានយីហោ បុប្ផាថ្មី ស្ថិតនៅភូមិបាក់ចិញ្ចៀន ឃុំត្រពាំគង ស្រុកសំ​រោងទង ខេត្តកំពង់ស្ពឺ ដោយរំដោះបាននារីរងគ្រោះក្មេងៗមិនគ្រប់អាយុមួយចំនួនដែលម្ចាស់ទីតាំងទទួលយកមកធ្វើការ។

តាមរបាយការណ៍របស់ស្នងការខេត្តកំពង់ស្ពឺ ក្នុងប្រតិបត្តិការសមត្ថកិច្ចបានរកឃើញតម្រុយមួយចំនួនដែលសង្ស័យថា ទីតាំងនេះលួចអនុញ្ញាតអោយផ្ដល់សេ​វារួមភេទដល់ភ្ញៀវផងដែរ និងបានឃាត់ខ្លួនមនុស្សចំនួន៥នាក់ដែលពាក់ព័ន្ធបើកទីតាំងខាងលើយកមកសួរនាំ ដើម្បរកឱ្យឃើ​ញ​អ្នកទទួលខុសត្រូវ និង​បន្ដចំណាត់ការ​កសាងសំ​ណុំរឿងតាមនីតិវិធីច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៩ នាទី មុន

នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ឃាត់ខ្លួនក្រុមលួចប្រដាប់អាវុធ៧នាក់

សន្តិសុខសង្គម៥២ នាទី មុន

ស្នងការរាជធានីឆ្មក់បង្ក្រាបទីតាំងក្លិបមួយកន្លែងក្នុងខណ្ឌចំការមន ឃាត់ខ្លួនមនុស្សជាង១០០នាក់

ព័ត៌មានអន្ដរជាតិ៥៦ នាទី មុន

អូស្ត្រាលី និង​នូវែលសេឡង់ ឲ្យ​ប្រាក់​២៨​លាន​ដុល្លារ​ធ្វើ​ឃ្លាំងជំនួយ​ក្នុង​​ប្រទេស​ប្រជុំកោះ​ប៉ាស៊ីហ្វិក

សន្តិសុខសង្គម១ ម៉ោង មុន

អាជ្ញាធរខណ្ឌកំបូលដាក់គ្រឿងចក្រកាយប្រឡាយរំដោះទឹកក្រោយភ្លៀងធ្លាក់ជាប់ៗគ្នា

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ពុជា​-​ចិន​រៀបចំ​កិច្ចសន្ទនា​ស្តីពី ដំណើរ​ថ្មី​នៃ​កំណែទម្រង់​ប្រទេស​ចិន​ កាលានុវត្តភាព​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​ចិន

Sokha Hotels

ព័ត៌មានពេញនិយម