Connect with us

សន្តិសុខសង្គម

ភ្លៀងមួយមេធំយប់មិញបណ្ដាលឲ្យរលំដើមឈើមួយដើមសង្កត់រថយន្ដពីរគ្រឿង

បានផុស

នៅ

កាលពីយប់ថ្ងៃទី៨ សីហា មានភ្លៀងធ្លាក់មួយមេធំលាយឡំជាមួយខ្យល់កន្រ្តាក់ បង្កអោយដួលរលំដើមអំពិលយ៉ាងធំមួយដើមសង្កត់រថយន្ត២គ្រឿង និងបង្គោលបំភ្លឺផ្លូវ ០១ដើម រងការខូខាត។ ករណីនេះបានកើតឡើងនៅក្បែរមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គឺមានភ្លៀងមួយមេយ៉ាងធំ ដែលមានលាយឡំជាមួយ​ខ្យល់កន្ត្រាក់ បណ្តាលឲ្យដើមអំពិលមួយដើមបាក់រលំទៅលើបង្គោលបំភ្លឺផ្លូវចំនួន០១ដើម រួចក៏សង្កត់លើរថយន្តពីរគ្រឿងបណ្តាលអោយខូចខាត គឺរថយន្ដម៉ាក Camary Hybrid ១គ្រឿង និងរថយន្តម៉ាក សាំយ៉ុង១គ្រឿង តែ មិនប៉ះពាល់ទៅលើពលរដ្ឋអ្នកធ្វើដំណើរនោះឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននៃខណ្ឌដូនពេញ បានទាក់ទងទៅមន្ទីរសាធារណការរាជធានីភ្នំពេញ ដើម្បីឲ្យចុះ​មកធ្វើការកាត់យកដើមឈើនេះចេញ និងប្រគល់រថយន្តខាងលើអោយទៅម្ចាស់យកទៅធ្វើការជួសជុលដោយខ្លួនឯង៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៥ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៧ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៨ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម