សន្តិសុខសង្គម
អគ្គិភ័យឆេះទីតាំងស្តុកក្រដាសការតុង អេតចាយ ក្នុងរោងចក្រខ្វាន់ទុម យ៉ាងសន្ធោសន្ធៅ
អគ្គិភ័យបានឆាបឆេះឃ្លាំងស្តុកក្រដាសការតុងអេតចាយនៅក្នុងរោងចក្រខ្វាន់ទុម មួយកន្លែងយ៉ាងសន្ធោសន្ធៅបណ្តាលឲ្យខូចខាតសម្ភារៈអស់មួយចំនួន។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-09_09-53-12-1024x768.jpg)
ហេតុការគ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១២និង០០នាទីយប់រំលងអាធ្រាត ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីឃ្លាំងស្តុកក្រដាសដាក់ការតុងអេតចាយលាយឡំ នឹងអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅចេញពីក្នុងរោងចក្រខាងលើ។ ភ្លាមនោះដែរពលរដ្ឋជិតខាងរួមទាំងសន្តិសុខបាននាំគ្នាទាញទុយោទឹកបាញ់ពន្លត់មួយជំហ៊ានសិនក្រោយមកក៏ឃើញមានរថយន្តពន្លត់អគ្គិភ័យប្រចាំរោងចក្រមកដល់មួយគ្រឿង និងរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ និងរថយន្តពន្លត់អគ្គិភ័យកងកម្លាំងសង្រ្គោះ៧១១ ចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ជាច្រើនគ្រឿងទើបរលត់ទៅវិញ នៅយប់ថ្ងៃដដែល។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-09_09-53-17-1024x768.jpg)
ក្រោយកម្លាំងបង្ការពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍បាញ់ពន្លត់បានប្រើប្រាស់រថយន្តអស់ជាច្រើនគ្រឿងនៅក្នុងនោះដែរមិនមានអ្នករបួស និងស្លាប់នោះទេ ខូចខាតសម្ភារៈនៅក្នុងរោងចក្រអស់មួយចំនួនតែប៉ុណ្ណោះ៕
អត្ថបទ៖ សុភា
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-09_09-53-20-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-09_09-53-23-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-09_09-53-28-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-09_09-53-34-1024x768.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?