សន្តិសុខសង្គម
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនក្មេងទំនើង ១២ នាក់ រក្សាទុកម៉ូតូ ៥ គ្រឿង
គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ឆ្មក់បង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈចំនួន ១២ នាក់ យកមកអធិការនគរបាលខណ្ឌ និងរក្សាទុកម៉ូតូចំនួន ៣ ខែ។

ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៤ នៅផ្លូវបេតុង ស៊ូកាណូ ២ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ បង្ក្រាបបានក្មេងទំនើងចំនួន ១២ នាក់ និងដកហូតម៉ូតូ ៥ គ្រឿង។
គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ដឹកនាំដោយ លោក កៅ សារ៉ាវុធ អភិបាលរងខណ្ឌ បានបើកប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូអនាធិបតេយ្យតាមទីសាធារណៈ ដែលសកម្មភាពទំនើងទាំងនេះ បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ អនាធិបតេយ្យក្នុងសង្គម ប៉ះពាល់អាយុជីវិតផ្ទាល់ខ្លួន ក៏ដូចជាសុវត្ថិភាពអ្នកធ្វើដំណើរតាមដងផ្លូវផងដែរ។

យោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរ៉ឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់។ ដោយឡែកចំពោះក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សាទុករយៈពេល ៣ ខែ ចំពោះការប្រព្រឹត្តលើកទី ១ និង ៦ ខែ ប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទី ២ បន្តទៀត៕
អត្ថបទ ៖ ម៉េង




-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?