សន្តិសុខសង្គម
ផាកពិន័យបុរសម្នាក់៤០ម៉ឺនរៀល បន្ទាប់ពីចាក់សំរាមបណ្ដែតតាមទឹកពេលមេឃកំពុងភ្លៀងកាលពីយប់មិញ
ក្រោយពីទទួលបានព័ត៌មានចែកចាយនៅលើបណ្តាញសង្គមពីសកម្មភាពបុរសម្នាក់ចាក់សំរាមបណ្ដែតតាមទឹកហូរពេលភ្លៀងធ្លាក់កាលពីល្ងាចម្សិលម្សិញរួចមក នៅព្រឹកថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤នេះ រដ្ឋបាលខណ្ឌដូនពេញ បានអញ្ជើញបុរសរូបនោះមកសួរនាំ និងពិន័យជាប្រាក់ចំនួន៤០ម៉ឺនរៀល។ ការពិន័យនេះដោយយោងតាមមាត្រា ៤២ ជំពូកទី៧ នៃអនុក្រឹត្យលេខ ១១៣ អនក្រ.បក របស់ក្រសួងបរិស្ថាន។
ជាមួយនឹងការផាកពិន័យនេះ រដ្ឋបាលខណ្ឌក៏បានណែនាំ និងហាមមិនឱ្យមានការចាក់សំរាមពាសវាលពាសកាលបន្តទៀត និងត្រូវរៀបចំទុកដាក់សំរាមឱ្យមានរបៀបរៀបរយ។ បុរសរូបនោះក៏បានទទួលស្គាល់កំហុកពិតជាបានចាក់សំរាមចូលតាមទឹកហូរពេលភ្លៀងធ្លាក់ពិតប្រាកដមែន៕
អត្ថបទ៖ សុភា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់