Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌកំបូលដាក់គ្រឿងចក្រកាយប្រឡាយរំដោះទឹកក្រោយភ្លៀងធ្លាក់ជាប់ៗគ្នា

បានផុស

នៅ

លោកអភិបាលខណ្ឌកំបូលនៅថ្ងៃទី៩​ ខែសីហា​ ឆ្នាំ២០២៤​ បានចាត់តាំងឱ្យ​លោក ទ្រី ណារ៉េត អភិបាលរងដឹកនាំមន្រ្តីការិយាល័យសាធារណការដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ ចុះកាយប្រឡាយដើម្បីរំដោះទឹកកុំឱ្យជន់លិចនៅផ្លូវជាតិលេខ៤ មុខវិទ្យាស្ថានកងរាជអាវុធហត្ថខណ្ឌកំបូល ស្ថិតនៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃមកនេះ​មានភ្លៀងធ្លាក់យ៉ាងខ្លាំងជាប់ៗគ្នា​ ដែលធ្វើអោយមូលដ្ឋានខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ ត្រូវបានជន់លិចដោយកន្លែង ក្នុងនោះនៅមូលដ្ឋានសង្កាត់មួយចំនួនក្នុងខណ្ឌកំបូល ក៏ទទួលការជន់លិចដោយជំនន់ទឹកភ្លៀងនេះផងដែរ។

ជាមួយគ្នានេះ ដោយសារតែខ្លាចទឹកជន់លិចកាន់តែខ្លាំងទេីបលោក​អភិបាលខណ្ឌកំបូលចាត់តាំងឱ្យ​ លោក ទ្រី ណារ៉េត អភិបាលរងដឹកនាំមន្រ្តីការិយាល័យសាធារណការដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ ចុះដាក់គ្រឿងចក្រកាយប្រឡាយដើម្បីរំដោះទឹកកុំឱ្យជន់លិច នៅផ្លូវជាតិលេខ៤ មុខវិទ្យាស្ថានកងរាជអាវុធហត្ថខណ្ឌកំបូល ស្ថិតនៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ​ ដេីម្បីបញ្ជៀសទឹកជំនន់៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម