សន្តិសុខសង្គម
ស្នងការរាជធានីឆ្មក់បង្ក្រាបទីតាំងក្លិបមួយកន្លែងក្នុងខណ្ឌចំការមន ឃាត់ខ្លួនមនុស្សជាង១០០នាក់
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញបានដឹកនាំកម្លាំងនគបាលជំនាញចុះឆ្មក់បង្ក្រាបទីតាំងក្លិបកម្សាន្ដមួយកន្លែងឃាត់ខ្លួនមនុស្សជាង ១០០នាក់ នាំយកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង១រំលងអធាត្រឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឆ្មក់បង្ក្រាប់ទីតាំងក្លិបមួយកន្លែងដែលមានយីហោ GT ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្សជាង១០០នាក់ ពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន។
ក្រោយប្រតិបត្តិការកម្លាំងនគរបាលជំនាញបានឃាត់ខ្លួនមនុស្សជាង១០០នាក់ រួមមានជនបរទេសជាច្រើននាក់ និងវត្ថុតាងមួយចំនួននាំយកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។

គួរបញ្ជាក់ផងដែរ កាលពីពេលកន្លងទៅថ្មីៗ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យស្នងការរាជធានី ខេត្ត បន្តយកចិត្តទុកដាក់បោសសំអាតពីបញ្ហាគ្រឿងញៀន ជួញដូរមនុស្ស នៅតាមបណ្ដាទីតាំងក្លិប ខារ៉ាអូខេ ជាដើម ដោយទុករយៈពេលមួយសប្ដាហ៍ ដើម្បីចាត់ការរឿងទាំងនេះ៕
អត្ថបទ៖ សុភា







-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់