សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យ ៥ នាក់ ក្រោយរំលោភបូកយុវតីម្នាក់
ជនសង្ស័យ ០៥ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការបង្ហាញមុខជាសាធារណៈ នាព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៤ នេះ មុនបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោស (រំលោភបូក) កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង ១៣ និង ០០ នាទី នៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យ ០៥ នាក់ រួមមាន ៖ ទី១.ឈ្មោះ សុធា សុវត្ត្រា ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី២.ឈ្មោះ ម៉ៅ សុខចាន់ ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី៣.ឈ្មោះ លាភ សុខលាក់ ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ស្ថិតនៅភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី៤.ឈ្មោះ លន សុធី ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ស្ថិតនៅភូមិម៉ឺន្ត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ និងទី៥.ឈ្មោះ យឿន ណុច ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ស្ថិតនៅភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ឃាត់ខ្លួនកាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង ៩ និង ០០ នាទី នៅចំណុចផ្ទះកើតហេតុខាងលើ។
ចំណែកជនរងគ្រោះឈ្មោះ រ រ ន ភេទស្រី អាយុ ១៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង ១០ និង ០០ នាទី ជនរងគ្រោះ កំពុងតែនៅផ្ទះជួល ស្ថិតក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។ ពេលនោះ ជនសង្ស័យឈ្មោះ លន សុធី ភេទប្រុស អាយុ ១៥ ឆ្នាំ (ត្រូវជាមិត្តភ័ក្ដិរបស់ជនរងគ្រោះ) បានជិះម៉ូតូ ០១ គ្រឿង ម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៥ មិនចាំស្លាកលេខ បានទៅដឹកជនរងគ្រោះពីផ្ទះជួល ទៅលេងផ្ទះជនសង្ស័យម្នាក់ទៀតឈ្មោះ លាភ សុខលាក់ ភេទប្រុស អាយុ ១៦ ឆ្នាំ ស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ។ ពេលទៅដល់ ជនរងគ្រោះក៏បានអង្គុយនិយាយលេងជាមួយជនសង្ស័យមានគ្នា ០៤ នាក់ គឺ ទី០១.ឈ្មោះ យឿន ណុច ភេទប្រុស អាយុ ១៥ ឆ្នាំ (ត្រូវជាសង្សាររបស់ជនរងគ្រោះ) ,ទី០២.ឈ្មោះ សុធា សុវត្រា ភេទប្រុស អាយុ ១៥ ឆ្នាំ, ទី០៣.ឈ្មោះ លន សុធី ភេទប្រុស អាយុ ១៥ ឆ្នាំ ,ទី០៤.ឈ្មោះ លាភ សុខលាក់ ភេទប្រុស អាយុ ១៦ ឆ្នាំ នៅលើអង្រឹងខាងមុខផ្ទះ។ រហូតដល់វេលាម៉ោង ១១ និង ០០ នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យឈ្មោះ យឿន ណុច បានដឹកដៃជនរងគ្រោះនាំចូលក្នុងផ្ទះ។ រួចជនរងគ្រោះក៏បាននិយាយថា ចូលធ្វើអី? ហើយជនសង្ស័យក៏បានប្រាប់ថា ចូលទៅដឹងហើយ។ ពេលចូលទៅដល់ក្នុងផ្ទះ ជនសង្ស័យ ក៏បានបិទទ្វារផ្ទះ និងបិទវាំងននតាមបង្អួច រួចក៏បានចាប់ជនរងគ្រោះផ្ដេកទៅលើការ៉ូ ធ្វើសកម្មភាពរំលោភសេពសន្ថវៈលើជនរងគ្រោះបានសម្រេច។ រួចជនសង្ស័យក៏បានចេញទៅខាងក្រៅ ហើយឲ្យជនសង្ស័យឈ្មោះ លន សុធី ,ឈ្មោះ លាភ សុខលាក់ និងឈ្មោះ សុធា សុវត្ត្រា ចូលទៅធ្វើសកម្មភាពរំលោភសេពសន្ថវៈបានសម្រេចម្តងម្នាក់ ហើយជនសង្ស័យបានប្រាប់ជនរងគ្រោះកុំឲ្យនិយាយប្រាប់អ្នកណាឲ្យដឹង។ ពេលធ្វើសកម្មភាពរួច ជនសង្ស័យឈ្មោះ លន សុធី ក៏បានឌុបជនរងគ្រោះត្រឡប់ទៅផ្ទះ ស្ថិតនៅភូមិអញ្ចាញខាងលើវិញ។ រហូតដល់វេលាម៉ោង ១២ និង ៣០ នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានជិះម៉ូតូ ០១ គ្រឿង ម៉ាកស្កូបពី ពណ៌ស មិនចាំស្លាកលេខ ទៅលេងមិត្តភ័ក្ដិ នៅម្តុំភូមិអន្លង់គង ហើយជនសង្ស័យឈ្មោះ យឿន ណុច ក៏បានឆាតប្រាប់ជនរងគ្រោះឲ្យទៅជួបគេ នៅផ្ទះរបស់ជនសង្ស័យឈ្មោះ លន សុធី ដដែល។ ពេលជនរងគ្រោះទៅដល់ នៅវេលាម៉ោង ១៣ និង ០០ នាទី ថ្ងៃខែឆ្នាំដដែល ក៏បានឃើញជនសង្ស័យចំនួន ០៥ នាក់ គឺ ទី០១.ឈ្មោះ យឿន ណុច (ត្រូវជាសង្សាររបស់ជនរងគ្រោះ) ,ទី០២.ឈ្មោះ ម៉ៅ សុខចាន់ ភេទប្រុស អាយុ ១៥ ឆ្នាំ, ទី០៣.ឈ្មោះ លន សុធី ,ទី០៤.ឈ្មោះ លាភ សុខលាក់ ,ទី០៥.ឈ្មោះ សុធា សុវត្រា កំពុងអង្គុយលេងនៅខាងមុខផ្ទះរបស់ជនសង្ស័យឈ្មោះ លាភ សុខលាក់។ ជនសង្ស័យឈ្មោះ យឿន ណុច ក៏បាននាំជនរងគ្រោះចូលក្នុងផ្ទះបិទទ្វារផ្ទះ និងបិទវាំងននបង្អួច រួចធ្វើសកម្មភាពរំលោភសេពសន្ថវៈលើជនរងគ្រោះបានសម្រេចម្តងទៀត។ ពេលនោះជនសង្ស័យឈ្មោះ យឿន ណុច ក៏បានឲ្យជនសង្ស័យជាបក្ខពួកឈ្មោះ ម៉ៅ សុខចាន់, ឈ្មោះ លន សុធី, ឈ្មោះ លាភ សុខលាក់ និងឈ្មោះ សុធា សុវត្រា ចូលទៅធ្វើសកម្មភាពរំលោភសេពសន្ថវៈលើជនរងគ្រោះបានសម្រេចម្តងម្នាក់ថែមទៀត។ ក្រោយពីធ្វើសកម្មភាព ជនសង្ស័យបាននិយាយប្រាប់ជនរងគ្រោះកុំឲ្យនិយាយប្រាប់រឿងហេតុខាងលើឲ្យម្តាយ ឬឲ្យអ្នកណាដឹងឡើយ។ រួចជនរងគ្រោះ ក៏ជិះម៉ូតូត្រឡប់ទៅផ្ទះជួលខ្លួនវិញ ហើយក៏មិនហ៊ានប្រាប់រឿងហេតុខាងលើដល់ម្តាយឲ្យបានដឹងទេ។ លុះដល់ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង ០៣ និង ០០ នាទី ទៀបភ្លឺ ឈ្មោះ ទ ច ណ ភេទស្រី អាយុ ៤៧ ឆ្នាំ (ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះ) បានឃើញជនរងគ្រោះមានអាការស្លេកស្លាំង និងចូលបន្ទប់ទឹកញឹកញាប់។ ទើបឈ្មោះ ទ ច ណ (ម្ដាយបង្កើតជនរងគ្រោះ) ក៏បានសួរនាំជនរងគ្រោះ។ ជនរងគ្រោះ បានប្រាប់អំពីសកម្មភាពខាងលើឲ្យម្តាយបានដឹង រួចឈ្មោះ ទ ច ណ (ម្ដាយបង្កើតរបស់ជនរងគ្រោះ) ក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ឲ្យជួយអន្តរាគមន៍ ហើយសមត្ថកិច្ចជំនាញ ក៏ចុះទៅដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ លាភ សុខលាក់ ត្រង់ចំណុចផ្ទះកើតហេតុខាងលើ។ រួចបន្តទៅឃាត់ខ្លួនជនសង្ស័យជាបក្ខពួកចំនួន ០៤ នាក់ទៀត ជាបន្តបន្ទាប់ ដោយ ទី០១.ឈ្មោះ យឿន ណុច ,ទី០២.ឈ្មោះ លន សុធី , ទី០៣.ឈ្មោះ ម៉ៅ សុខចាន់ , ទី០៤.ឈ្មោះ សុធា សុវត្រា ត្រង់ចំណុចភូមិអន្លង់គងចាស សង្កាត់ព្រៃស ខណ្ឌដង្កោ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធីច្បាប់។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកខ្លួន (ជនសង្ស័យទាំង ០៥ នាក់) ពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើជនរងគ្រោះបានសម្រេចប្រាកដមែន ។ រួចឈ្មោះ ទ ច ណ (ម្តាយបង្កើតរបស់ជនរងគ្រោះ) ក៏បានដាក់ពាក្យបណ្ដឹងចំឈ្មោះជនសង្ស័យទាំង ០៥ នាក់ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្ដង៕
អត្ថបទ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី