សន្តិសុខសង្គម
សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង១០នាក់ ដែលអុកឡុកនៅកណ្ដាលក្រុងសៀមរាប
ក្រុមក្មេងទំនើងចំនួន១០នាក់ដែលតែងតែអុកឡុក បង្កអសន្តិសុខនៅកណ្ដាលក្រុងសៀមរាប ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប និងនគរបាលជំនាញខេត្ត សហការស្រាវជ្រាវ បង្ក្រាបបានជាបន្តបន្ទាប់។

ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ហួត សុធី ឲ្យដឹងនាថ្ងៃទី១២ខែសីហានេះថា នគរបាលក្រុងសៀមរាប សហការជាមួយុនគរបាលជំនាញខេត្តសៀមរាប ធ្វើការស្រាវជ្រាវបង្រ្កាបបានក្មេងទំនើង ដែលតែងធ្វើសកម្មភាពបង្កអសន្តិសុខ នៅក្នុងក្រុងសៀមរាប។ ជាក់ស្តែងកម្លាំងនគរបាលជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីកាប់យកផ្លាកលេខម៉ូតូ និងវាយជនរងគ្រោះ នឹងដុំថ្ម ខ្សែក្រវាត់ មួកការពារ និងយកដុំថ្មគប់លើតូបលក់ដូរ។
តាមលោកស្នងការ ក្រុមក្មេងទំនើងទាំងនេះបានធ្វើសកម្មភាព កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៣:១៥នាទី នៅចំណុចខាងកើតវត្តពោធិលង្កា ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប និងនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០២:៥០នាទី នៅតូបលក់អីវ៉ាន់ចាបហ៊ួយ ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញ បានដកហូតវត្ថុតាងមួយចំនួនរួមមាន ម៉ូតូជិះធ្វើសកម្មភាពរបស់ជនសង្ស័យចំនួន០៣គ្រឿង ដុំថ្ម០៧ដុំ ដាវ ១ដើម។ក្នុងចំណោមជនសង្ស័យទាំង១០នាក់ សមត្ថកិច្ចបានរកឃើញជនសង្ស័យចំនួន០៤នាក់ប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ជុន កុសល


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ