Connect with us

សន្តិសុខសង្គម

ប្រកាសសាលក្រមកំបាំងមុខឈ្មួញគ្រឿងញៀនម្នាក់ ដាក់ពន្ធនាគារ ២៥ ឆ្នាំ និងចេញដីកាស្វែងរកចាប់ខ្លួន

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ១២ ខែ​សីហា ឆ្នាំ ២០២៤ នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាល​ក្រម​កំបាំងមុខ ផ្ដន្ទាទោស​លើ​ឈ្មួញ​គ្រឿងញៀន​ម្នាក់ ឈ្មោះ សេក មិត្ត ហៅ កាយ ម៉េង មាន​ទីលំនៅ​ខេត្ត​កំពង់ចាម ដាក់​ពន្ធនាគារ​កំណត់ ២៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិកា​រដ្ឋ​ចំនួន ៤០ លាន​រៀល និង​ចេញ​ដីកា​ឲ្យ​តាម​ចាប់ខ្លួន​ជន​នេះ ដើម្បី​យក​មក​អនុវត្ត​ទណ្ឌកម្ម​ទោស​តាម​សាលក្រម​ដែល​បាន​កំណត់ ពី​បទ រក្ស​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រមាណ​ជិត ២ គីឡូក្រាម ប្រព្រឹត្ត​កាល​ថ្ងៃ​ទី ៦ ខែ​មេសា ឆ្នាំ ២០២១ នៅ​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាលក្រម​បាន​ប្រកាស​ជា​សាធារណៈ ដោយ​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់។ សំណុំរឿង​គ្រឿងញៀន​មួយ​នេះ ដំបូង​ឡើយ សមត្ថកិច្ច​បាន​ធ្វើការ​ចាប់ខ្លួន​ជាក់ស្ដែង​ជនសង្ស័យ​ចំនួន ៣ នាក់ គឺ ៖ ១.ឈ្មោះ អ៊ឹម ឈួន អតីត​ស្នងការ​រង​នគរបាល​ខេត្ត​កំពត ,២.ឈ្មោះ កែវ ទិត្យ​មេសា ,៣.ឈ្មោះ ហុង គា កាលពី​ថ្ងៃ​ទី ៦ ខែ​មេសា ឆ្នាំ ២០២១ នៅ​ម្តុំ​បឹងកក់ ស្ថិត​ក្នុង​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ខណៈ​ជនសង្ស័យ​ទាំង ៣ នាក់ ដើរ​ចេញ​ពី​ផ្សារ​ទំនើប​”​ខា​លែ​ន​ឌែ​ន​ម៉​ល​” បំណង​ឡើង​ជិះ​រថយន្ត។ ពេល​ចាប់ខ្លួន សមត្ថកិច្ច​បាន​ឆែកឆេរ​រកឃើញ​វត្ថុតាង​ថ្នាំញៀន​ក្នុង​រថយន្ត​ជិត ២ គីឡូក្រាម តែ​ជនសង្ស័យ​ទាំង ៣ នាក់ បាន​បដិសេធ​ថា អត់​ដឹង និង​​ឆ្លើយ​ដាក់​ទៅ​លើ​ឈ្មោះ សេក មិត្ត ហៅ កាយ ម៉េង ជា​ម្ចាស់​ថ្នាំញៀន​នោះ។ ក្នុង​នោះ ដោយសារ សេក មិត្ត ហៅ កាយ ម៉េង បាន​យក​រថយន្ត​នេះ​ទៅ​ជិះ​ប៉ុន្មាន​ថ្ងៃ​ហើយ​មក​ដល់​តាម​ផ្លូវ​មុន​សមត្ថកិច្ច​ចាប់ខ្លួន​ពួកគេ​ទាំង ៣ នាក់ ឈ្មោះ សេក មិត្ត បាន​ចុះ​គេចខ្លួន​បាត់​ទៅ។ តែ​ទោះ​ជា​យ៉ាងណា​ក្តី សំណុំរឿង​នេះ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​ទាំង ៣ នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី បន្ទាប់​មក​តំណាង​អយ្យការ​ក៏បាន​ធ្វើការ​ចោទប្រកាន់ និង​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ។ ចៅក្រម​ស៊ើបសួរ ក៏បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន។

ការ​ឃុំខ្លួន​បាន​ធ្វើ​ឡើង​មួយ​រយៈ​ខ្លី ជនសង្ស័យ​ទាំង ៣ នាក់ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ដោយ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ។ បន្ទាប់​មក​ទៀត តុលាការ​បាន​បើក​ការ​ស៊ើប​អង្កេត ទំនង​រក​មិន​ឃើញ​បទល្មើស​ជាក់ស្ដែង​ដូច​ការ​ចោទ​ប្រកាន់​នោះ ទើប​បំបែកសំណុំរឿង​ជនសង្ស័យ​ទាំង ៣ នាក់ ចេញពី​សំណុំរឿង​គ្រឿងញៀន​នេះ។

តុលាការ​សម្រេច​ផ្ដន្ទាទោស​កំបាំង​មុខតែ​ឈ្មោះ សេក មិត្ត ហៅ កាយ ម៉េង ម្នាក់​គត់ ដាក់​ពន្ធនាគារ​កំណត់ ២៥ ឆ្នាំ ករណី រក្សាទុក ដឹកជញ្ជូន និង​ជួញដូរ​គ្រឿងញៀន​ជិត ២ គីឡូក្រាម ដោយ​ខុស​ច្បាប់​នោះ៕

អត្ថបទ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម៧ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ៨ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម