Connect with us

សន្តិសុខសង្គម

នគរបាលខណ្ឌសែនសុខ បន្តចុះផ្សព្វផ្សាយបញ្ហាភូមិ​ សង្កាត់​ មានសុវត្ថិភាព​ និងក្មេងទំនេីង​

បានផុស

នៅ

មួយរយៈចុងក្រោយនេះ បញ្ហាក្មេងទំនើងមានសភាពស្ងប់ស្ងាត់ ដោយសារអាជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធបាន អនុវត្តបានយ៉ាងតឹងរ៉ឹង។ តែទោះជាយ៉ាងណា សមត្ថកិច្ចក៏នៅតែល្បាតទប់ស្កាត់បញ្ហាក្មេងទំនើងដែលឡុកអុកបង្កភាពស្មុគស្មាញក្នុងមូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងនគរបាលនៃអធិដ្ឋាននគរបាលខណ្ឌសែនសុខ បានបន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ​ សង្កាត់​ មានសុវត្ថិភាព​ ទប់ស្កាត់ក្មេងទំនេីង​ និងផ្សព្វផ្សាយពីការធ្វេីអត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ​ ប្រជាពលរដ្ឋដែលដល់អាយុ​ហួសសុពលភាព​ បាត់​ ខូច​ ជូនដល់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិដំណាក់​ សង្កាត់គោកឃ្លាង​ ភូមិបូរីកម្មករ​ សង្កាត់​ទឹកថ្លា​ ភូមិភ្នំពញថ្មី​ សង្កាត់ភ្នំពេញថ្មី​ និងភូមិបន្លាស្អិត​ សង្កាត់ឃ្មួញ​ ខណ្ឌសែនសុខ។

គួររំលឹកថា កាលពីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ចំពោះក្មេងទំនើង គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ត្រូវតែបន្តបង្ក្រាបឲ្យខ្លាំងក្លា ដើម្បីធ្វើយ៉ាងណាឲ្យភូមិ សង្កាត់មានសុវត្ថិភាព បង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ លើបញ្ហានេះ ខណ្ឌទាំង១៤ បើខ្វះកម្លាំងអាចស្នើមករាជធានីភ្នំពេញ ដើម្បីអនុវត្តការងារនេះឲ្យទទួលបានជោគជ័យ។

ឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានលើកឡើងក្នុងកិច្ចប្រជុំនេះផងដែថា នៅរាជធានីភ្នំពេញ កាលពីខែកន្លងទៅ នគរបាលគ្រប់គ្រងក្រុមក្មេងទំនើងបានមួយចំនួន ដែលធ្វើឲ្យក្រុមក្មេងទំនើងបានថមថយយ៉ាងខ្លាំង ពោលគឺស្ទើតែលុបបំបាត់បាន១០០%ទៅហើយ៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ វិនាទី មុន

អ្នកនាំពាក្យការងារ ៖ ក្រសួង នឹងពិនិត្យសិក្សាការបើកប្រាក់ឈ្នួល​កម្មករ-និយោជិត ជាប្រាក់រៀល ជាមួយភាគីពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ២៧ វិនាទី មុន

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ទើប​ជាប់​ឆ្នោត ប្ដេជ្ញា​បន្ត​គម្រោង​រដ្ឋធានី​ថ្មី​ពី​មេដឹកនាំ​ចាស់

សន្តិសុខសង្គម១ នាទី មុន

នគរបាលខណ្ឌសែនសុខ បន្តចុះផ្សព្វផ្សាយបញ្ហាភូមិ​ សង្កាត់​ មានសុវត្ថិភាព​ និងក្មេងទំនេីង​

ព័ត៌មានជាតិ១៤ នាទី មុន

CDC នឹងធ្វើការតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យ​ជាមួយស្ថាប័ននានារបស់រដ្ឋ​ដើម្បីសម្រួលដល់​​វិនិយោគិន

វប្បធម៌ ជំនឿ១៩ នាទី មុន

លោក សាយ សំអាល់៖ ការគ្រប់គ្រងតំប់នរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ គឺជាកាតព្វកិច្ចរបស់ទាំងអស់គ្នា

Sokha Hotels

ព័ត៌មានពេញនិយម