សន្តិសុខសង្គម
រកឃើញសាច់បង្កកខូចគុណភាពជាង៦តោន ខណៈឈ្មួញដឹកតាមរថយន្ដជួបគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវល្បឿនលឿន
សាច់បង្កកខូចគុណភាពនាំចូលខុសច្បាប់ជាង៦តោន ត្រូវបានមន្ត្រីជំនាញដកហូត និងយកទៅដុតកម្ទេចចោល បន្ទាប់ពីរកឃើញនៅក្នុងរថយន្ដមួយគ្រឿងដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ។

សាច់បង្កកដែលជាទំនិញហាមឃាត់នាំចូល និងខូចគុណភាពប្រើប្រាស់នេះរួមមាន ពងត្រី ប្រហិត សាច់មាន់ចង្កាក់ ឈាមទា ពោះគោ ព្រុយត្រីសាម៉ុន កន្ទុយជ្រូក សាច់មាន់ សាច់គោ ក្រលៀនគោ ពោះវៀនជ្រូក និងឆ្អឹងជំនីជ្រូក សរុបមានចំនួន ៦ ១៩៩ គីឡូក្រាម។
តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងនៅថា ការដកហូតសាច់បង្កកខូចគុណភាពនេះ គឺនៅពេលមន្តី្រជំនាញរកឃើញនៅក្នុងរថយន្ដមួយគ្រឿងដែលឈ្មួញលួចនាំចូលដឹកជញ្ជូនតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងជួបគ្រោះថ្នាក់ចរាចរណ៍នៅត្រង់លេខគីឡូម៉ែត្រ K31+800 កាលពីថ្ងៃទី១២ សីហា ឆ្នាំ២០២៤។

ក្រោយពីដកហូត មន្ត្រីសាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺ បានសហការជាមួយមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) និងមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការដុតកម្ទេចចោល៕








-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ