Connect with us

សន្តិសុខសង្គម

អភិបាលខេត្តកោះកុង បញ្ជាដល់កងកម្លាំងប្រដាប់​អាវុធ ក្នុងការទប់ស្កាត់ក្រុមជ្រុលនិយម ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

បានផុស

នៅ

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង អះអាងថា លោកស្រីមិនលើកលែងនោះទេចំពោះក្រុម ឬជនណាដែលចង់ធ្វើសកម្មភាពតវ៉ាផ្សេងៗផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយលោកស្រីត្រៀមរួចរាល់ហើយសម្រាប់ការបង្រ្កាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារព័ត៌មាន កម្ពុជាថ្មី លោកស្រី មិថុនា ភូថង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់រួចហើយទៅកាន់កងកម្លាំងប្រដាប់អាវុធ គណៈបញ្ជាការឯកភាពក្រុងស្រុក ច្រកព្រំដែនគោក-ទឹក ក្នុងគោលបំណងតាមដានទប់ស្កាត់ និងបង្រ្កាបអោយខាងតែបានចំពោះក្រុមជ្រុលនិយមប្រឆាំងដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ក្រោយបញ្ចប់ការដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកស្រីអភិបាលខេត្តកោះកុង ពន្យល់ទៀតថា សូមកុំយកបញ្ហាដំណើរអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ និងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV_DTA មកធ្វើជាឈ្នាន់ញុះញង់ឱ្យមានការតវ៉ាបង្កចលាចក្នុងសង្គមតាមថ្នាក់ដឹកនាំ និងក្រុមប្រឆាំងនៅក្រៅប្រទេសអោយសោះ។ ព្រោះថាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានពន្យល់បកស្រាយជូនមហាជនជាច្រើនលើកច្រើនសារមកហើយអំពីអត្ថប្រយោជន៍នៃគម្រោងទាំង២ខាងលើនេះ។

នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ លោកស្រី មិថុនា ភូថង ក៏ស្នើដល់គ្រប់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកោះកុង មេត្តាជឿជាក់មកលើសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំប្រទេសជាតិសព្វថ្ងៃដែលប្រឹងប្រែងគ្រប់បែបយ៉ាងណាតាំងសម័យតស៊ូរំដោះភ្លើងសង្រ្គាមជូនជាតិ និងប្រជាពលរដ្ឋ ចៀសវាងជឿតាមការញុះញង់របស់ក្រុមប្រឆាំងក្រៅប្រទេស ខណៈកម្ពុជាមានសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ។

រដ្ឋបាលខេត្តកោះកុង បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានខេត្ត បច្ចុប្បន្ន ស្ថានភាពល្អប្រសើរពុំមានបញ្ហាអ្វីដែលគួរឱ្យកត់សម្គាល់អំពីសកម្មភាពរបស់ក្រុមប្រឆាំងជ្រុលនិយម ប៉ុន្តែទោះជាយ៉ាងណាសមត្ថកិច្ចអាជ្ញាធរកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់តាមដានក្តោបក្តាប់មុខសញ្ញាប្រឆាំងគ្រប់ស្ថានការណ៍។

ថ្មីៗនេះ ទាំងលោកឧត្តមសេនីយទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង និងលោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្តកោះកុង សុទ្ធតែលើកឡើងថា ពួកគាត់បានទទួលបទបញ្ជាពីលោកស្រី មិថុនា ភូថង អភិបាលខេត្ត រួចរាល់ហើយ និងត្រៀមបង្រ្កាបចំពោះមុខសញ្ញាក្រុមប្រឆាំងទាំងឡាយដែលចង់ធ្វើបាតុកម្មខុសច្បាប់។

ស្ថាប័នកងកម្លាំងប្រដាប់អាវុធទាំង៣ បានប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាត ទៅលើក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កើតចេញពីការបោះឆ្នោតដែលប្រជាពលរដ្ឋគាំទ្រយ៉ាងលើសលប់។

ស្ថាប័នកងកម្លាំងទាំង៣ប្រភេទ ក៏ប្ដេជ្ញាការពារឱ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ ការញុះញង់ប៉ុនប៉ងបង្កចលាចលផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់។ ហើយតាមដានបង្រ្កាប​ និងកម្ទេចរាល់ឧបាយកលញុះញង់ក្នុងចេតនាបំផ្លាញជាតិ បំផ្លាញសន្តិភាព បង្កវិទ្ធង្សនាផ្សេងៗ ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះក្នុងរូបភាពណាក្ដី៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ២ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

សន្តិសុខសង្គម៧ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៥ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១២ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម