សន្តិសុខសង្គម
បុរសម្នាក់អះអាងថាត្រូវជនសង្ស័យវាយប្លន់យកម៉ូតូនៅម្ដុំលូប្រាំ
បុរសម្នាក់អះអាងថាត្រូវបានជនសង្ស័យវាយក្បាលរួចប្លន់យកម៉ូតូមួយគ្រឿងបានសម្រេចពេលជិះមកលេងផ្ទះបងនៅម្ដុំលូ៥ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ជាងរំលងអធ្រាតឈានចូលថ្ងៃទី១៤ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅជិតស្តុបលូ៥ ក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមសម្ដីបុរសជាជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុខ្លួនបានជិះម៉ូតូម៉ាកហុងដា scoopy មួយគ្រឿងមិនចាំស្លាកលេខ ចេញពីផ្ទះមកហូបអីមួយភ្លែត ក្រោយពីហូបរួចក៏ឆ្លៀតមកលេងផ្ទះបងនៅម្តុំលូ៥ ខណះជិះមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យមានគ្នា២នាក់មកធ្វើសកម្មភាពស្ទាក់រួចវាយត្រង់ក្បាលបណ្តាលឲ្យរងរបួសស្នាម ហើយជនសង្ស័យក៏បានយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ ជនរងគ្រោះ និងក្រុមគ្រួសារក៏បានមកប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ ដើម្បីដាក់ពាក្យបណ្តឹងសុំឲ្យសមត្ថកិច្ចជួយស្រាវជ្រាវឃាត់ខ្លួនក្រុមសង្ស័យទាំងនោះយកមកចាត់ការទៅតាមច្បាប់។
លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បាននឲ្យដឹងនៅព្រឹកថ្ងៃទី១៤សីហានេះថា ករណីនេះមិនទាន់ច្បាស់ថា ជាករណីប្លន់ឬយ៉ាងណានោះទេ ដោយសារជនរងគ្រោះ និងជនសង្ស័យជាអ្នកធ្លាប់ស្គាល់គ្នា ហើយលោកក៏កំពុងសិក្សាស្រាវជ្រាវបន្ថែមលើករណីនេះផងដែរ៕
អត្ថបទ៖ ម៉េង



-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត