Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចចុះបង្ក្រាបទីតាំងលួចប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៨ នាក់ ក្រោយពលរដ្ឋរាយការណ៍

បានផុស

នៅ

បន្ទាប់ពី​ប្រជាពលរដ្ឋ​រាយការណ៍​សម្ងាត់​ថា នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ជនសង្ស័យ​មួយ​ក្រុម តែងតែ​ប្រមូលផ្ដុំ​គ្នា លួច​ប្រើប្រាស់​គ្រឿងញៀន ធ្វើ​ឲ្យ​ពួកគាត់​មាន​ការ​ភ័យខ្លាច ទើប​កម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​សង្កាត់​ចោមចៅ​ទី ៣ ចុះ​បង្ក្រាប​ទីតាំង​ខាង​លើ កាលពី​វេលា​ម៉ោង ១២ និង ១០ នាទី ថ្ងៃត្រង់ ថ្ងៃ​ទី ១៥ ខែ​សីហា ឆ្នាំ ២០២៤ នេះ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស-ស្រី ចំនួន ៨ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​ទីតាំង​ខាង​លើ​មាន​ប្រជាពលរដ្ឋ​រាយការណ៍​សម្ងាត់​ប្រាប់​ថា នៅផ្ទះ​បាក់បែក​ទុកចោល​មួយ​កន្លែង ក្នុង​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ជនសង្ស័យ​មួយ​ក្រុម តែងតែ​ចេញចូល​ប្រមូលផ្ដុំ​គ្នា​លួច​ប្រើប្រាស់​គ្រឿងញៀន និង​ខ្លាច​មាន​ការ​បាត់បង់​ទ្រព្យ​សម្បត្តិ ធ្វើ​ឲ្យ​ពួកគាត់​ភ័យ​ខ្លាច។

ក្រោយពី​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​សង្កាត់​ចោមចៅ​ទី ៣ ចុះ​បង្ក្រាប​ភ្លាមៗ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៨ នាក់ ក្នុង​នោះ ស្រី ២ នាក់ និង​ដកហូត​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង ៨ នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់​ការ​តាម​ច្បាប់៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម