សន្តិសុខសង្គម
នគរបាលខណ្ឌដង្កោ ត្រៀមខ្លួនរួចរាល់ និងប្រឆាំងដាច់ខាតរាល់អំពើទុច្ចរិតទាំងឡាយណា មានចេតនាប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់
កងកម្លាំងប្រដាប់អាវុធ នៃអធិការនគរបាលខណ្ឌដង្កោ បានត្រៀមលក្ខណៈសម្បត្តិរួចរាល់១០០ភាគរយ ក្នុងការការពារ និងប្រឆាំងដាច់ខាតរាល់អំពើទុច្ចរិតទាំងឡាយណា មានចេតនាប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៦សីហានេះថា ដោយទទួលបានបទបញ្ជារពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កងកម្លាំងនគរបាលនៅទូទាំងខណ្ឌដង្កោ បានត្រៀមជាស្រេច១០០ភាគរយហើយ ដើម្បីត្រៀមបង្ក្រាបរាល់ជនអគិតិ និងជនឧទ្ទាមក្រៅច្បាប់ទាំងឡាយណា ដែលរៀបចំគម្រោងប៉ុនប៉ុងផ្តួលរំលំរាជរដ្ឋាភិបាល ដោយយកកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV – DTA មកធ្វើជាលេស ហើយញុះញង់ពលរដ្ឋស្លូតត្រង់ឱ្យក្រោកឈរបះបោរ ប្រឆាំងរដ្ឋាភិបាលស្របច្បាប់នាពេលបច្ចុប្បន្ន។

លោកអធិការបន្ថែមថា ប្រសិនបើមានការប្រមូលផ្តុំណាមួយក្នុងចេតនារៀបចំកម្លាំងប៉ះបោរកម្លាំងនគរបាលនឹងបង្ក្រាបភ្លាមៗតែម្តង ពោលគឺមិនឱ្យកើតមានឡើងក្នុងមូលដ្ឋាននោះឡើយ។ លោកប្តេជ្ញា ការពារដាច់ខាតមិនបណ្តោយឱ្យជនមួយក្តាប់តូច ធ្វើឱ្យប្រទេសជាតិដែលកំពុងជួបសុខសន្តិភាពវិលទៅរកភាពចលាចលនោះទេ។

លោកអធិការបានសង្កត់ធ្ងនថា គិតចាប់តាំងពីរាជរដ្ឋាភិបាលអាណត្តិសម្តេចតេជោ ហ៊ុន សែន បន្តដល់អាណត្តិសម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាមិនទាន់មានការបាត់បង់ទឹកដីសូម្បី១មីលីម៉ែត្រនៅឡើយនោះទេ។ ហើយពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV – DTA គឺជាអភិវឌ្ឍន៍ជាតិ មិនមែនជាការកាត់ទឹកដីដែលជាអធិបតេយ្យភាពរបស់ខ្លួនទៅឱ្យជាតិសាសន៍ ឬប្រទេសដទៃជាអ្នកគ្រប់គ្រងដូចក្រុមប្រឆាំងក្រៅច្បាប់លើកឡើងនោះឡើយ៕
អត្ថបទ៖ សុភា



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ