សន្តិសុខសង្គម
អាជ្ញាធរស្រុកចំនួន៣នៅខេត្តកោះកុង ប្រចាំការ ទប់ស្កាត់រាល់សកម្មភាពទាំងឡាយដែលបង្កអសន្តិសុខសណ្តាប់ធ្នាប់
គណៈបញ្ជាការឯកភាពស្រុកចំនួន៣នៅខេត្តកោះកុង បាននិងកំពុងដាក់គោលដៅប្រចាំការដើម្បីទប់ស្កាត់បង្រ្កាបរាល់សកម្មភាពទាំងឡាយដែលបង្កអសន្តិសុខសណ្តាប់ធ្នាប់ដល់ប្រទេសជាតិ ក្រោមការញុះញង់របស់ក្រុមជ្រុលនិយមប្រឆាំង។

គណៈបញ្ជាការស្រុកមណ្ឌលសីមា ស្រុកបូទូមសាគរ និងស្រុកស្រែអំបិល បានពង្រាយកងកម្លាំងអាជ្ញាធរសមត្ថកិច្ចរបស់ខ្លួនទៅតាមគោលដៅសំខាន់ៗ ដើម្បីពិនិត្យតាមដានរាល់សកម្មភាពទុច្ចរិកទាំងឡាយរបស់ក្រុមប្រឆាំងជ្រុលនិយមដែលចង់ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមាដែលនៅក្បែរព្រំដែនអន្តរជាតិចាំយាម ថ្លែងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ថា ៣ថ្ងៃ ចំពោះគោលដៅពិនិត្យបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ប្រព្រឹត្តទៅល្អប្រសើរមិនទាន់ប្រទះឃើញក្រុមជនជ្រុលនិយមអគតិណាម្នាក់ធ្វើសកម្មភាពដែលហាមឃាត់នោះទេ។ ពោលគឺរកឃើញតែក្មេងៗជិះម៉ូតូកែច្នៃខុសបច្ចេកទេសដោយឃាត់ទុករក្សា៧ថ្ងៃ និងធ្វើសន្យាអប់រំ។

លោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ ឱ្យដឹងដែរថា គោលដៅសំខាន់ៗត្រូវបានចាត់តាំងកម្លាំងប្រចាំការគ្រប់ពេលវេលាមិនអាចធ្វេសប្រហែសបានឡើយ ចំពោះគំនិតរបស់ក្រុមមុខសញ្ញាសង្ស័យចង់ធ្វើសកម្មភាពទៅរាជធានីប្រមូលផ្តុំគ្នាតវាទាមទារខុសច្បាប់ណាមួយ។ តែទោះយ៉ាងណា លោកអភិបាលស្រុកបូទូមសាគរ បន្ថែមថា ២ថ្ងៃនេះ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានគ្រប់គ្រងរបស់លោក មិនទាន់មានអ្វីកើតឡើងនោះទេ ដោយបន្តយកចិត្តទុកដាក់ពង្រឹងទប់ស្កាត់បង្រ្កាប។

ដោយឡែកលោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល ដែលមានដែនដីជាប់ព្រំប្រទល់នឹងផ្លូវជាតិលេខ៤ ក៏អះអាងថា ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរនៅឡើយទេ មិនទាន់រកឃើញក្រុមអគតិដែលធ្វើសកម្មភាពឡើងទៅប្រមូលផ្តុំគ្នានៅរាជធានី ដើម្បីតវាទាមទារតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស។ ហើយលោកនឹងជំរុញដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ ក្រោមឱវាទបន្តក្តោបក្តាប់ព័ត៌មាននានាពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់បន្ថែមទៀត។

កន្លងទៅថ្មីៗលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានដាក់បទបញ្ជាយ៉ាងម៉ឺនម៉ាត់ដល់គណៈបញ្ជាការឯកភាពទាំង៧ក្រុងស្រុក ត្រៀម និងពង្រឹងគ្រប់គ្រងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់មូលដ្ឋានឱ្យបានល្អ ជាពិសេសក្រុមមុខសញ្ញាប្រឆាំងដែលធ្វើបដិវត្តន៍ពណ៌ប៉ុនប៉ងធ្វើសកម្មភាពចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ ក្រោមលេសដកគម្រោងសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍VLC-DTA។

លោកស្រីអភិបាលខេត្តកោះកុង ក៏ប្រកាសដែរថា មិនលើកលែងឡើយចំពោះក្រុមដែលចង់បំផ្លាញសន្តិភាព និងការអភិវឌ្ឍន៍ ដែលកំពុងមានសព្វថ្ងៃក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ