សន្តិសុខសង្គម
កម្លាំងអាវុធហត្ថខេត្តតាកែវ ត្រៀមរួចរាល់ និងប្រឆាំងដាច់ខាតរាល់អំពើទុច្ចរិតទាំងឡាយណាក្នុងចេតនាប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់
កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ ១០០ ភាគរយ ក្នុងការការពារ និងប្រឆាំងដាច់ខាតរាល់អំពើទុច្ចរិតទាំងឡាយណា ក្នុងចេតនាប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ នេះបើតាមការបញ្ជាក់ពីលោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ នៅរសៀលថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៤។

លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការ បញ្ជាក់ថា ដោយទទួលបានបទបញ្ជាពី លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តទាំងអស់ បានត្រៀមជាស្រេច ១០០ ភាគរយហើយ ដើម្បីត្រៀមបង្ក្រាបរាល់ជនអគតិ និងជនឧទ្ទាមក្រៅច្បាប់ទាំងឡាយណា ដែលរៀបចំគម្រោងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដោយយកកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV – DTA មកធ្វើជាលេស ហើយញុះញង់ពលរដ្ឋស្លូតត្រង់ឱ្យក្រោកឈរបះបោរ ប្រឆាំងរដ្ឋាភិបាលស្របច្បាប់នាពេលបច្ចុប្បន្ន។
ជាងនេះទៀត ជំនួសមុខកងកម្លាំងក្រោមឱវាទ លោកឧត្ដមសេនីយ៍ត្រីមេបញ្ជាការ បានសច្ចាគោរព ភក្ដីភាពចំពោះប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងប្តេជ្ញាចិត្តដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ ការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ស្ថិរភាពនយោបាយព្រះរាជាណាចក្រកម្ពុជា និងប្រឆាំងដាច់ខាតការញុះញង់ ផ្សព្វផ្សាយបង្កចលាចល បង្កអសន្តិសុខរបស់ពួកជ្រុលនិយម ពួកអគតិ និងថ្កោលទោស អនុវត្តច្បាប់ចំពោះពួកជ្រុលនិយម ពួកអគតិទាំងនោះ។

លោកមេបញ្ជាការ បានសង្កត់ធ្ងន់ថា គិតចាប់តាំងពីរាជរដ្ឋាភិបាលអាណត្តិ សម្តេចតេជោ ហ៊ុន សែន បន្តដល់អាណត្តិ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាមិនទាន់មានការបាត់បង់ទឹកដីសូម្បី ១ មិល្លីម៉ែត្រនៅឡើយនោះទេ។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV – DTA គឺជាការអភិវឌ្ឍជាតិ មិនមែនជាការកាត់ទឹកដីដែលជាអធិបតេយ្យភាពរបស់ខ្លួនទៅឱ្យជាតិសាសន៍ ឬប្រទេសដទៃជាអ្នកគ្រប់គ្រងដូចក្រុមប្រឆាំងក្រៅច្បាប់លើកឡើងនោះឡើយ៕
អត្ថបទ ៖ វីរៈ





-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៦ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៨ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង