Connect with us

សន្តិសុខសង្គម

ស្នងការរាជធានីច្រានចោលការផ្សព្វផ្សាយវីដេអូសកម្មភាពតវ៉ាបិទផ្លូវ៦០ម៉ែត្រជាព័ត៌មានមិនពិត

បានផុស

នៅ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ បានចេញមុខច្រានចោលនៃការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ខោនតិកតុកក្លែងក្លាយមួយពីការតវ៉ាបិទផ្លូវ៦០ម៉ែត្រ។ ការចេញមុខច្រានចោលនេះ គឺធ្វើឡើងបន្ទាប់ពីអាខោនតិកតុក(TIKTOK)ឈ្មោះ (ខ្មែរសាមគ្គី)ដែលជាអាខោន(TIKTOK)ក្លែងក្លាយតែងតែផ្សព្វផ្សាយព័ត៌មានមិនពិតបំពុលសង្គមធ្វើឲ្យមហាជនមានការយល់ច្រឡំ។

តាមការបញ្ជាក់របស់ក្រុមការងារព័ត៌មាន និងប្រត្តិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អាខោនតិចតុកនេះបានយករូបភាពវីដេអូ១ឃ្លីបជារូបភាពចាស់កើតឡើងកាលពីថ្ងៃ៣០ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ នៅចំណុចផ្លូវ៦០ម៉ែត ក្នុងខណ្ឌដង្កោ រឿងវិវាទដីធ្លីរបស់ប្រជាពលរដ្ឋ០១ក្រុមមានមនុស្សចូលរួម១៣៥នាក់ ជាមួយក្រុមហ៊ុន(ING) ដោយតវ៉ាបិទផ្លូវក្នុងកំឡុងពេលនោះ ហើយអាជ្ញាធររាជធានីភ្នំពេញចេញទៅសម្របសម្រួលដោះស្រាយ នាំឱ្យប្រជាពលរដ្ឋបានរំសាយទៅលំនៅដ្ឋានវិញរៀងៗខ្លួននៅថ្ងៃដដែលនោះដែរ។

ក្រុមការងារព័ត៌មាន និងប្រត្តិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់បន្ថែមថា នៅចំណុចផ្លូវ៦០ម៉ែត្រនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋធ្វើដំណើរប្រកបមុខរបររកស៊ីជាធម្មតាមិនមានអ្វីកើតឡើងនោះទេ។ ជាមួយគ្នានេះ ក្រុមការងារ និងប្រត្តិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏សូមថ្កោលទោសដាច់អហង្ការចំពោះក្រុមជនអគតិតែងតែមានគំនិតទុច្ចរិតផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីញុះញង់បង្កឱ្យមានការចលាចលក្នុងសង្គម និងបានឱ្យសមត្ថកិច្ចជំនាញស្រាវជ្រាវជាបន្ទាន់នាំយកជនទុច្ចរិតទាំងនេះយកមកអនុវត្តតាមផ្លូវច្បាប់ផងដែរ៕

អត្ថបទ៖ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម