សន្តិសុខសង្គម
នគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនក្រុមជនសង្ស័យជាប្តីប្រពន្ធ ៤នាក់ ពាក់ព័ន្ធករណីលួចយ៉ាងសកម្ម
ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងជំនាញនគរបាល ក្រុងតាខ្មៅ ដឹកនាំដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បើកការស្រាវជ្រាវឈានដល់បង្ក្រាបឃាត់ខ្លួនជនសង្ស័យប្តីប្រពន្ធ៤នាក់ ពាក់ព័ន្ធនឹងករណីអំពើលួច ចំនួន០៧ករណី។

សមត្ថកិច្ចបាន អោយដឹងថា ក្រោយទទួលបានបទបញ្ជា ពីលោកស្នងការ និងទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានស្រាវជ្រាវតាមជំនាញ រហូតដល់រសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ កម្លាំងផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ ហេង សុផាណារិទ្ធ អធិការរងផ្នែកព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ ពាក់ព័ន្ធនឹងករណីអំពើលួច ចំនួន០៧ករណី នៅសង្កាត់កំពង់សំណាញ់០៤ករណី សង្កាត់តាខ្មៅ០៣ករណី ម៉ូតូ០២គ្រឿង កង់១គ្រឿង ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ៖ សំណាង








-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល