សន្តិសុខសង្គម
លោកស្នងការ និងកម្លាំងនគរបាលខេត្តតាកែវ ប្រឆាំងដាច់ខាតរាល់អំពើទុច្ចរិតទាំងឡាយណា ក្នុងចេតនាប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់
កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ ១០០ ភាគរយ ក្នុងការការពារ និងប្រឆាំងដាច់ខាតរាល់អំពើទុច្ចរិតទាំងឡាយណា ក្នុងចេតនាប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ នេះបើតាមការបញ្ជាក់ពីលោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៤។

លោកឧត្ដមសេនីយ៍ទោស្នងការ បញ្ជាក់ថា ដោយទទួលបានបទបញ្ជាពី លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សមត្ថកិច្ច នៃស្នងការដ្ឋានខេត្តតាកែវទាំងអស់ បានត្រៀមជាស្រេច ១០០ ភាគរយ ដើម្បីត្រៀមបង្ក្រាបរាល់ជនអគតិ និងជនឧទ្ទាមក្រៅច្បាប់ទាំងឡាយណា ដែលរៀបចំគម្រោងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដោយយកកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV – DTA មកធ្វើជាលេស ហើយញុះញង់ពលរដ្ឋស្លូតត្រង់ឱ្យក្រោកឈរបះបោរ ប្រឆាំងរដ្ឋាភិបាលស្របច្បាប់នាពេលបច្ចុប្បន្ន។
ជាងនេះទៀត ជួសមុខកងកម្លាំងក្រោមឱវាទ លោកឧត្ដមសេនីយ៍ទោស្នងការ បានសច្ចាគោរព ភក្តីភាពចំពោះប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងប្ដេជ្ញាចិត្តដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ ការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ស្ថិរភាពនយោបាយព្រះរាជាណាចក្រកម្ពុជា និងប្រឆាំងដាច់ខាតការញុះញង់ ផ្សព្វផ្សាយបង្កចលាចល បង្កអសន្តិសុខរបស់ពួកជ្រុលនិយម ពួកអគតិ និងថ្កោលទោស អនុវត្តច្បាប់ចំពោះពួកជ្រុលនិយម ពួកអគតិទាំងនោះ។

លោកស្នងការ បានសង្កត់ធ្ងន់ថា គិតចាប់តាំងពីរាជរដ្ឋាភិបាលអាណត្តិ សម្តេចតេជោ ហ៊ុន សែន បន្តដល់អាណត្តិ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជា មិនទាន់មានការបាត់បង់ទឹកដីសូម្បី ១ មិល្លីម៉ែត្រ នៅឡើយនោះទេ។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV – DTA គឺជាការអភិវឌ្ឍជាតិ មិនមែនជាការកាត់ទឹកដីដែលជាអធិបតេយ្យភាពរបស់ខ្លួនទៅឱ្យជាតិសាសន៍ ឬប្រទេសដទៃជាអ្នកគ្រប់គ្រងដូចក្រុមប្រឆាំងក្រៅច្បាប់លើកឡើងនោះឡើយ៕
អត្ថបទ ៖ វីរៈ




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ