សន្តិសុខសង្គម
ខេត្តតាកែវ មានសភាពស្ងប់ស្ងាត់ធម្មតា ពលរដ្ឋធ្វើដំណើរកម្សាន្តថ្ងៃអាទិត្យយ៉ាងរីករាយ
ទូទាំងខេត្តតាកែវ មានសភាពស្ងប់ស្ងាត់ធម្មតា ពលរដ្ឋធ្វើដំណើរកម្សាន្តថ្ងៃអាទិត្យយ៉ាងរីករាយ នេះបើតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរង និងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤។ លោកបានបញ្ជាក់ថា គិតត្រឹមម៉ោងនេះសភាពការណ៍ស្ងប់ស្ងាត់ ប្រជាពលរដ្ឋប្រកបមុខរបររកស៊ីធម្មតា ។

លោកឧត្តមសេនីយ៍ត្រី សៅ សារុន បានបន្ថែមថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត បានធ្វើការដាក់កម្លាំងយាមប្រចាំការ២៤ម៉ោង លើ២៤ម៉ោង នៅតាមគោលដៅសំខាន់ៗនានា ដើម្បីត្រៀមបង្ការទប់ស្កាត់ និងបង្ក្រាបក្រុមប្រឆាំង ប្រើឧបាយកលប្រឆាំងប្រឌិតព័ត៌មាន ប្រើលេសបាត់បង់ទឹកដី កៀរគរមនុស្សឱ្យតវ៉ាប្រឆាំងរឿងទឹកដី រួចគេបង្វែរទៅជាអំពើហិង្សាឆ្លៀតឱកាស ឆក់ប្លន់លួច និងផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតឡើងតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងខេត្ត ការពារទ្រព្យសម្បត្តិ អាយុជីវិតប្រជាជន និងការពារផលប្រយោជន៍ជាតិ រាជរដ្ឋាភិបាលដែលកំពុងដឹកនាំប្រទេសដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ វីរៈ







-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១១ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១២ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង