សន្តិសុខសង្គម
ស្នងការរាជធានីច្រានចោលការផ្សព្វផ្សាយរបស់អាខោនតិចតុកមួយចំនួនដែលយកវីដេអូតាំងពីឆ្នាំ២០១៣មកបង្ហោះបង្កើតព្រឹត្តិការណ៍ថ្មី
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៨សីហានេះ បានប្រកាសច្រានចោលការផ្សព្វផ្សាយរបស់អាខោនតិចតុកមួយចំនួនដែលយកវីដេអូចាស់តាំងពីឆ្នាំ២០១៣ មកបង្ហោះបង្កើតព្រឹត្តិការណទថ្មី បង្កឲ្យពលរដ្ឋមានការយល់ច្រឡំ។

តាមការបញ្ជាក់របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញ ចាប់ពីព្រឹកព្រលឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ រហូតមកដល់រសៀលថ្ងៃដដែល គឺពុំមានបាតុកម្មតវ៉ាណាមួយក្នុងរាជធានីភ្នំពេញនោះទេ ប្រជាពលរដ្ឋធ្វើដំណើរប្រកបមុខរបររកស៊ីជាធម្មតា មិនមានអ្វីកើតឡើងនោះឡើយ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏អំពាវនាវឱ្យប្រជាពលរដ្ឋជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺធានាសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យបានជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ ហើក៏បានប្រកាសថ្កោលទោសដាច់អហង្ការចំពោះក្រុមជនអគតិតែងតែមានគំនិតទុច្ចរិតផ្សព្វផ្សាយព័ត៌មានមិនពិតញុះញង់បង្កចលាចលសង្គម និងបានឱ្យសមត្ថកិច្ចជំនាញស្រាវជ្រាវជាបន្ទាន់នាំជនអគតិទាំងនេះយកមកអនុវត្តតាមផ្លូវច្បាប់ផងដែរ។

សូមជម្រាបថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ មានអាខោនតិកតុក(TIKTOK)មួយចំនួនរបស់ក្រុមជ្រុលនិយមបានផ្សព្វផ្សាយយករូបភាពវីដេអូចាស់ការធ្វើបាតុកម្មកាលពីឆ្នាំ២០១៣ យកមកបង្ហោះឡើងវិញបង្កើតជាព្រឹត្តិការណ៍ថ្មីក្លែងក្លាយ ក្នុងគោលបំណងបំភ្លៃបំផ្លើសព័ត៌មានខុសពីការពិត ដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ឱ្យសម្រេចបានតាមផែនការទុច្ចរិតពិសពុលរបស់ក្រុមជ្រុលនិយមក្នុងការញុះញង់បង្កឱ្យកើតមានចលាចលក្នុងសង្គម៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ