Connect with us

សន្តិសុខសង្គម

ដោយសារភ្លើងប្រចណ្ឌ ព្រះសង្ឃមួយអង្គទាញកាំបិតកាប់នារីវ័យ១៨ឆ្នាំម្នាក់របួសធ្ងន់ធ្ងរ

បានផុស

នៅ

ជនសង្ស័យជាព្រះសង្ឃត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការស្នងការដ្ឋាននគរបាលជាតិស្រាវជ្រាវចាប់ខ្លួន បន្ទាប់ពីយកកាំបិតបុ័ងតោកាប់ទៅលើនារីវ័យក្មេងបណ្តាលអោយរបួសធ្ងន់ដេកលើថ្លុកឈាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោង៦និង២០នាទីយប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នៅច្រកព្រំដែនកម្ពុជា-ថៃ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់។

សមត្ថកិច្ចបានអោយដឹងថា យុវតីរងគ្រោះមានឈ្មោះ សេង សេតម្ពរ អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅជាមួយជីដូន ក្នុងវត្តថាន់។ ជនសង្ស័យមានឈ្មោះ ហឿន វាសនា អាយុ៣០ឆ្នាំ ជាព្រះសង្ឃស្នាក់នៅបន្ទប់លេខ២២ កុដិលេខ០៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមចម្លើយសារភាពរបស់ជនសង្ស័យបានអោយដឹងថា ខ្លួន និងនារីរងគ្រោះបានទាក់ទងគ្នារយៈពេល២ឆ្នាំមកហើយ ប៉ុន្តែនៅពេលថ្មីៗនេះ ខ្លួនបានតាមទាន់នារីរងគ្រោះមានទំនាក់ទំនងជាមួយអ្នកផ្សេង ក៏ធ្វើអោយខ្លួនមានចិត្តប្រចណ្ឌមានកំហឹងគុំគួន រហូតឈានដល់ការយកកាំបិតបុ័ងតោ កាប់ទៅលើនារីរងគ្រោះ ប៉ុនប៉ងសម្លាប់ចោល តែកំឡុងពេលនោះ មានប្រជាពលរដ្ឋឃើញ ក៏រត់គេចតែម្តង។

គួររំលឹកផងដែរថា កាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ប្រជាពលរដ្ឋបានអោយដឹងថា យុវតីរងគ្រោះខាងលើ ជារៀងរាល់ម៉ោង៥កន្លះ គឺតែងជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ធូដេ ពណ៌ក្រហម ពាក់ស្លាក់លេខ សៀមរាប 1AC-8670 ចេញទៅរៀន។ ខណៈនៅថ្ងៃកើតហេតុ យុវតីរងគ្រោះចេញពីបន្ទប់ស្នាក់នៅបានប្រហែល ១០០ម៉ែត្រ ក៏លេចមុខជនសង្ស័យជាព្រះសង្ឃ ដៃកាន់កាំបិតបុ័ងតោ កាប់ប្រហារ ជាច្រើនកាំបិត បណ្តាលអោយនារីរងគ្រោះ ដេកលើថ្លុកឈាម ត្រូវចំក្បាលផ្នែកខាងក្រោយ ត្រូវបាតដៃ និងចង្ការផងដែរ។ ភ្លាមៗគាត់បានទាក់ទងទៅរថយន្តសង្រ្គោះបន្ទាន់ដឹកនារីរងគ្រោះយកទៅជួយសង្រ្គោះភ្លាមៗ និងបន្តរាយការណ៍ជូនសមត្ថកិច្ចចុះទីតាំងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៦ នាទីutes មុន

លើសពីការធ្វើសង្ក្រាន្ត វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ឱ្យសិស្សកែច្នៃអ្វីថ្មីមកតាំងបង្ហាញ

ព័ត៌មានជាតិ១ ម៉ោង មុន

យុវតីមួយរូបច្នៃប្រេងដូងមកតាំងបង្ហាញនៅសង្រ្កាន្តវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី

ព័ត៌មានជាតិ១ ម៉ោង មុន

ធនាគារជាតិ រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រំលើករាសី សុំសិរីសួស្តី ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

DVB៖ ចំនួន​អ្នក​ស្លាប់​នៅមីយ៉ាន់ម៉ាព្រោះ​គ្រោះ​រញ្ជួយដី មាន​លើស​ពី ៤ ០០០​នាក់​ហើយ

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ដ RAM នៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម