សន្តិសុខសង្គម
នគរបាលខណ្ឌដង្កោបន្តដាក់គោលដៅត្រួតពិនិត្យចំនួន៣ ដើម្បីទប់ស្កាត់ក្រុមបាតុករ និងការពារសុវត្ថិភាព
ទោះបីស្ថានភាពនៃការតវ៉ារបស់ក្រុមប្រឆាំងជ្រុលនិយមមួយចំនួនបានស្ងប់ស្ងាត់បន្តិច តែកម្លាំងនគរបាលនៅតែបន្តដាក់គោលដៅត្រួតពិនិត្យនៅតាមបណ្ដាគោលដៅសំខាន់ៗមួយចំនួនដើម្បីទប់ស្កាត់ក្រុមបាតុករ និងការពារសុវត្ថិភាពប្រជាពលរដ្ឋ។

នៅថ្ងៃទី១៩ សីហា ឆ្នាំ២០២៤នេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោបានដាក់គោលដៅត្រួតពិនិត្យច្រកចេញចូលគោលដៅចំនួន៣ ដោយទី១.គោលដៅផ្លូវជាតិលេខ៣ សង្កាត់ក្រាំងពង្រ ដឹកនាំដោយ លោកស្រី គឹម ញឹប ជាអនុប្រធាន និងលោក ជ គឹមស៊ អភិបាលរងខណ្ឌ លោកនាយករងរដ្ឋបាលរាជធានី លោកអធិការ អធិការរង លោកមេបញ្ជាការ មេបញ្ជារងខណ្ឌ លោកនាយករងលោកប្រធាន-អនុប្រធានការិយាល័យ និងមន្រ្តីសាលាខណ្ឌ ជាសមាជិក។

២.គោលដៅស្តុប៦០ម៉ែត្រកែង៥០ម៉ែត្រ សង្កាត់ជើងឯក ដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោ គល់ យី ស្នងការរងរាជធានី ជាប្រធានក្រុម លោកឧត្ដមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងរាជធានី លោកឧត្ដមសេនីយ៍ទោ ហ៊ុន សុជាតិ ស្នងការរងរាជធានី លោកឧត្ដមសេនីយ៍ទោ គ្រឹះ យុទ្ធគុណ មេបញ្ជាការរងរាជធានី ជាអនុប្រធាន និងលោក រស់ សុភ័ក្តអភិបាលរងខណ្ឌ លោកនាយក លោកអធិការ អធិការរង លោកមេបញ្ជាការ មេបញ្ជាការរងខណ្ឌ លោក ប្រធាន-អនុប្រធានការិយាល័យ និងមន្រ្តីសាលាខណ្ឌ ជាសមាជិក។

៣.គោលដៅរង្វង់មូលគួរស្រូវ សង្កាត់ព្រែកកំពឹស ដឹកនាំដោយ លោកឧសេនីយ៍ទោ គល់ យី ស្នងការរងរាជធានី ជាប្រធានក្រុម លោកឧត្ដមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរាជធានី លោកឧត្ដសេនីយ៍ទោ ហ៊ុន សុជាតិ ស្នងការរងរាជធានី លោកឧត្ដមសេនីយ៍ទោ គ្រឹះ យុទ្ធគុណ មេបញ្ជាការរង ជាអនុប្រធានក្រុម លោក ជ ចាន់ស៊ាង អភិបាលរងខណ្ឌ លោកនាយករង លោកអធិការ អធិការរង លោកមេបញ្ជាការ មេបញ្ជាការរងខណ្ឌ លោកប្រធាន-អនុប្រធានការិយាល័យ និងមន្រ្តីសាលាខណ្ឌ ជាសមាជិក។

សូមជម្រាបថា កាលពីថ្ងៃទី១៨ សីហាម្សិលមិញ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្រុមប្រឆាំងជ្រុលនិយមសរុប៣១នាក់ ក្នុងនោះមានស្រី២នាក់ ដើម្បីយកទៅសួរនាំបន្ទាប់ពីពួកគេព្យាយាមប្រមូលផ្ដុំគ្នានៅមុខព្រះបរមរាជវាំងធ្វើបាតុកម្មប៉ុនប៉ងផ្ទួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ក្នុងប្រតិបត្តការឃាត់ខ្លួនក្រុមប្រឆាំងជ្រុលនិយមនេះ កម្លាំងបានដកហូតបាននូវសម្ភារ និងវត្ថុតាងមួយចំនួនមានដូចជា ដបសាំង កាំបិតស្នៀត ស្នាប់ដៃ ដំបង ជំពាមកៅស៊ូ និងគ្រាប់ដែក សម្រាប់ធ្វើសកម្មភាពប្រឆាំងតបតជាមួយសមត្ថកិច្ច។ ជនទាំងនោះ កំពុងស្ថិតក្នុងការគ្រប់គ្រងរបស់សមត្ថកិច្ច និងកំពុងរៀបចំនីតិវិធីបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ រដ្ឋា



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ