សន្តិសុខសង្គម
សង្គមកម្ពុជាទាំងមូលគាំទ្រការអនុវត្តច្បាប់ចំពោះក្រុមជ្រុលនិយមដើម្បីរក្សាសុខសន្តិភាពស្ថេរភាពសម្រាប់មនុស្ស១៧លាននាក់
សង្គមកម្ពុជាទាំងមូលបានគាំទ្រចំពោះការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចចំពោះក្រុមជ្រុលនិយម ដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ចង់ឱ្យប្រទេសជាតិចលាចល វឹកវរ និងធ្លាក់ក្នុងភាពអន្តរាយ។ ការគាំទ្រការអនុវត្តច្បាប់នេះធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៣១នាក់ ដែលពាក់ព័ន្ធនឹងផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ។

លោកបណ្ឌិត ឈត ប៊ុនថង អ្នកទស្សនវិជ្ជា និងជាអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ការអនុវត្តច្បាប់នៅក្នុងប្រទេសនីមួយៗ គឺជារឿងសមហេតុផលចាំបាច់ដែលត្រូវតែធ្វើ ព្រោះនៅលើពិភពលោកនេះ គ្មានប្រទេសណាមួយ ដែលមិនមានច្បាប់ដើម្បីគ្រប់គ្រងនោះទេ ហើយការអនុវត្តច្បាប់នោះត្រូវតែមានភាពត្រឹមត្រូវ បម្រើដល់ការការពារសន្តិភាព សន្តិសុខ យុត្តិធម៌ សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម។
លោកថ្លែងថា «ខ្ញុំគាំទ្រឱ្យមានការអនុវត្តច្បាប់ឱ្យត្រឹមត្រូវ គាំទ្រឱ្យរក្សាសន្តិភាពសណ្តាប់ធ្នាប់ របៀបរៀបរយ ស្ថេរភាពក្នុងសង្គមព្រោះថា បើសិនជាយើងមិនអនុវត្តច្បាប់ទេ ជនខិលខូចជនឆ្លៀតឱកាសអាចនឹងយកលេសអីផ្សេងៗធ្វើឱ្យសង្គមយើងច្របូកច្របល់ ដែលធ្វើឱ្យសង្គមយើងឈានទៅបែកបាក់ទៅមានសង្គ្រាមស៊ីវិលដូចដែលយើងធ្លាប់ឆ្លងកាត់មកមិនមែនជារឿងល្អទេ»។
ក្នុងនាមប្រជាពលរដ្ឋម្នាក់ ក៏ដូចជាអ្នកតាមដានហេតុការណ៍សង្គមម្នាក់ផងនោះ លោកបណ្ឌិតថា ការគាំទ្រឱ្យមានការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ គឺដើម្បីឱ្យអ្នកពាក់ព័ន្ធអស់លេស គ្មានហេតុផល ដើម្បីទៅចោទប្រកាន់លើអាជ្ញាធរ និងរាជរដ្ឋាភិបាលថាប្រើអំពើហិង្សាផ្តាច់ការ ឬក៏មិនមានភាពច្បាស់លាស់ក្នុងការដាក់ទោសទណ្ឌនោះ។
ចំណែកលោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានគាំទ្រចំពោះការអនុវត្តច្បាប់ និងអំពាវនាវដល់រាជរដ្ឋាភិបាលទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត ធ្វើយ៉ាងណារក្សាឱ្យបាននូវស្ថេរភាព សណ្តាប់ធ្នាប់សង្គម ជាពិសេសរក្សាឱ្យបាននូវការងារកម្មករនិយោជិត ព្រោះទម្រាំមានរោងចក្រសហគ្រាសកន្លែងការងារដ៏ច្រើនជូនកម្មករនិយោជិត ដូចសព្វថ្ងៃនេះ មិនមែនជាការងាយទេ។

លោកថ្លែងថា «រាជរដ្ឋាភិបាលស្របច្បាប់ គឺមានសិទ្ធិគ្រប់យ៉ាងក្នុងការរក្សានូវសុខសុវត្ថិភាពក្នុងការរក្សានូវសណ្តាប់ធ្នាប់សាធារណៈ ដើម្បីចៀសវាងការបង្កលក្ខណៈណាមួយ ដែលកើតឡើងជាយថាហេតុ ឬជាការរៀបចំទុកជាមុនរបស់ក្រុមជ្រុលនិយម ដែលតែងតែបង្កនូវភាពអសន្តិសុខសង្គមបង្កចលាចល»។
រីឯលោក ហ៊ុយ សម្បត្តិ ប្រជាពលរដ្ឋម្នាក់នៅរាជធានីភ្នំពេញ បានគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាបពួកឧទ្ទាមក្រៅស្រុក ដែលមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ ការចាប់ខ្លួនអ្នកពាក់ព័ន្ធនឹងផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាការផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា «ក្នុងនាមប្រជាពលរដ្ឋក្នុងស្រុកក៏ដូចជាកម្មករនិយោជិតគាំទ្រចំណាត់ការផ្លូវច្បាប់ គាំទ្ររដ្ឋាភិបាល១០០ភាគរយ ក្នុងការបង្ក្រាប និងទប់ស្កាត់ពួកឧទ្ទាមក្រៅស្រុក ពួកឧទ្ទាមក្រៅច្បាប់ដែលមានបំណងចង់បំផ្លាញសន្តិភាពនៅកម្ពុជា។ ពួកយើងខ្ញុំទាំងអស់គ្នាជាកម្មករនិយោជិត ជាប្រជាពលរដ្ឋក្នុងស្រុកខ្មែរអបអរសប្បាយរីករាយណាស់ ឃើញចំណាត់ការកណ្តាប់ដៃដែក ធ្វើឱ្យមានស្ថេរភាពការងារ ធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ»។

កាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ អាជ្ញាធរមានសត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៣១នាក់ពាក់ព័ន្ធផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ អ្នកទាំងនោះកំពុងស្ថិតក្នុងការគ្រប់គ្រងរបស់សមត្ថកិច្ច និងកំពុងរៀបចំនីតិវិធីបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ