សន្តិសុខសង្គម
មនុស្ស៣នាក់ស្លាប់ជាបន្តបន្ទាប់ សមត្ថកិច្ចដាក់ការសង្ស័យថា ពុលស្រាថ្នាំ
ក្រោយនាំគ្នាហូបចុកស្រាថ្នាំមួយសន្ទុះក្នុងចំណោមគ្នីគ្នា៦នាក់ មាន៣នាក់មានអាការៈមិនស្រួលខ្លួនក្អួតចង្អោរ រហូតស្ទះខ្សល់ស្លាប់ សមត្ថកិច្ចដាក់ការសង្ស័យពុលស្រាថ្នាំ។

ករណីស្លាប់ក្រោយហូបស្រាថ្នាំនេះ តាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ កម សេម អធិការនគរបាលស្រុកទ្រាំងបានឲ្យដឹងថា ពិតជាមានជនរងគ្រោះ៣នាក់ស្លាប់ប្រាកដមែន ក្រោយពួកគេនាំគ្នាហូបស្រាថ្នាំកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ហើយមានអាការៈក្អួតចង្អោរ ពិបាកដកដង្ហើម និងបានស្លាប់ជាបន្តបន្ទាប់គ្នានៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។
លោកអធិការស្រុកទ្រាំងបន្តថា ជនរងគ្រោះទាំង៣នាក់រស់នៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ដែលជនរងគ្រោះទី១ឈ្មោះ គឹម សុខលាង ភេទប្រុស អាយុ៤០ឆ្នាំ ស្លាប់នៅវេលាម៉ោង២២និង០០ថ្ងៃទី១៨។ ទី២ឈ្មោះ ហ៊ឹម ទិត្យ ភេទប្រុស អាយុ៣៨ឆ្នាំ ស្លាប់នៅវេលាម៉ោង៦និង៣០ព្រឹកថ្ងៃទី១៧ និងទី៣ឈ្មោះ ងឹម ភា ភេទប្រុស អាយុ៥១ឆ្នាំ ស្លាប់នៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៧។

ក្រោយមានករណីនេះកើតឡើងសមត្ថកិច្ចស្រុកទ្រាំង ដោយមានការសម្របសម្រួសនីតិវិធីពីលោក ឯក ឆេតហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកែវ បានធ្វើការចុះឃាត់ខ្លួនស្ត្រីដែលជាអ្នកលក់ស្រាថ្នាំ ឈ្មោះ ងិន ណាន់ អាយុ៤២ឆ្នាំ និងកូនប្រុសឈ្មោះ ញ៉ សុវណ្ណរ៉ា អាយុ២៤ឆ្នាំ ដើម្បីសាកសួរ។ ដោយឡែកស្រាថ្នាំកន្លះធុងប៉េត្រូ និងថ្នាំខ្មែរ២ថង់ត្រូវបានដកហូតប្រគល់ឲ្យកម្លាំងការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តតាកែវពិនិត្យបន្តតាមនីតិវិធី៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ