Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចបញ្ជូនជនសង្ស័យដែលកាប់នារីវ័យ១៨​ឆ្នាំ​ព្រោះភ្លើងប្រចណ្ឌទៅតុលាការ

បានផុស

នៅ

ជនសង្ស័យជាព្រះសង្ឃដែលយកកាំបិតបុ័ងតោកាប់លើនារីវ័យក្មេងម្នាក់បណ្តាលឱ្យរបួសធ្ងន់ ព្រោះភ្លេីងប្រចណ្ឌ​ ពេលនេះត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤​ ដេីម្បីចាត់ការតាមនីតិវិធី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ហឿន វាសនា អាយុ៣០ឆ្នាំ ជាព្រះសង្ឃស្នាក់នៅកុដិបន្ទប់លេខ២២ ក្នុងវត្តថាន់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ចំណែកនារីរងគ្រោះមានឈ្មោះ សេង សេតម្ពរ (ហៅកែវ) អាយុប្រហែល១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបណ្តោះអាសន្នជាមួយជីដូន នៅក្នុងបរិវេណវត្តថាន់។

ជនសង្ស័យ និងនារីរងគ្រោះមានទំនាក់ទំនងគ្នារយៈពេលជាង២ឆ្នាំមកហើយ ប៉ុន្តែនៅពេលថ្មីៗនេះ នារីរងគ្រោះមានទំនាក់ទំនងជាមួយអ្នកផ្សេងធ្វើឱ្យជនសង្ស័យប្រចណ្ឌរហូតដល់យកកាំបិតបុ័ងតោកាប់ទៅលើនារីរងគ្រោះ បំណងសម្លាប់ តែត្រូវបានប្រជាពលរដ្ឋឃើញ ជនសង្ស័យក៏រត់គេចខ្លួនបាត់។

គួររំលឹកផងដែរថា កាលពីវេលាម៉ោង០៦និង២០នាទីព្រឹក លោកតាអាចារ្យម្នាក់បានឮសំឡេងប្រតាយប្រតប់គ្នានៅចំណុចផ្លូវក្បែរចេតិយ និងមានសំឡេងមនុស្សស្រីស្រែកអោយគេជួយ។ លុះបន្តិចក្រោយមកក៏លែងមានឮសំឡេង គាត់ក៏បានស្ទុះរត់ទៅមើលក៏ស្រាប់តែប្រទះឃើញនារីវ័យក្មេងខាងលើរបួសធ្ងន់ដេកក្នុងថ្លុកឈាម ដោយនៅខាងក្រោយក្បាលមានស្លាកស្នាមរបួសជាច្រើនកន្លែង និងផ្នែកខាងមុខមានស្នាមនៅលើចង្កា និងមានស្នាមនៅលើបាតដៃផងដែរ។

តាមការបញ្ជាក់ពីសមត្ថកិច្ច ជនសង្ស័យ និងនារីរងគ្រោះមានទំនាក់ទំនងគ្នារយៈពេលជាង២ឆ្នាំមកហើយ ប៉ុន្តែស្រាប់តែពេលថ្មីៗក្រោយនេះ នារីរងគ្រោះមានទំនាក់ទំនងជាមួយអ្នកផ្សេងធ្វើអោយជនសង្ស័យប្រចណ្ឌ រហូតដល់យកកាំបិតបុ័ងតោកាប់ទៅលើនារីរងគ្រោះ បំណងសម្លាប់ តែត្រូវបានប្រជាពលរដ្ឋឃើញ ជនសង្ស័យក៏រត់គេច និងបានយកទូរស័ព្ទមួយគ្រឿងម៉ាកអាយហ្វូន ពណ៌ស រត់គេចខ្លួនតែម្តង ហើយជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាននៅវេលាម៉ោង០៦និង៣០នាទីល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នៅច្រកព្រំដែនកម្ពុជា-ថៃ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធី៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម