សន្តិសុខសង្គម
ក.ប.ប ខេត្តតាកែវ បង្ហាញថា ពលរដ្ឋស្លាប់ ៣ នាក់ និងម្នាក់កំពុងសង្គ្រោះនៅមន្ទីរពេទ្យ ពិតជាពុលស្រាថ្នាំប្រាកដមែន
ទីតាំងផលិតស្រាថ្នាំមួយកន្លែង ស្ថិតក្នុងភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ត្រូវកម្លាំងមន្ត្រីជំនាញស៊ើបអង្កេត និង ក.ប.ប ចុះត្រួតពិនិត្យ បន្ទាប់ពីមានករណីពុលស្រា ជាលទ្ធផលបង្ហាញថា ប្រជាពលរដ្ឋដែលស្លាប់ ៣ នាក់ និងម្នាក់ទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យ ពិតជាពុលស្រាថ្នាំប្រាកដមែន។

នៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៤ តាមការបញ្ជាក់ពី លោក លៀង សុភា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ខេត្តតាកែវ បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី ១៨ ខែសីហា មានករណីដោយសង្ស័យពុលស្រាថ្នាំ មន្ត្រីស៊ើបអង្កេត នៃសាខា ក.ប.ប. ខេត្តតាកែវ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម អធិការស្រុកទ្រាំង និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រង៉ែ បានចុះទៅសាកសួរព័ត៌មានលម្អិត និងយកសំណាកគំរូ (ស្រាថ្នាំ) ទៅធ្វើពិសោធន៍។
លោក លៀង សុភា បានបន្តថា ក្រោយមន្ត្រីជំនាញបានយកសំណាកទៅពិនិត្យ ពិសោធន៍ និងវិភាគ ជាលទ្ធផល ស្រាថ្នាំនោះ មានជាតិមេតាណុលក្នុងស្រា កម្រិត ១៥% ប្រសិនពិសាចាប់ពី ៦៦០ មីលីលីត្រ ឡើងទៅ អាចស្លាប់បាន។

គួររំឭកដែរថា ករណីពុលស្រា.ស ស្រាថ្នាំ តែងតែកើតមានជាញឹកញាប់ បើទោះបីជាមន្ត្រីជំនាញពាក់ព័ន្ធធ្វើការផ្សព្វផ្សាយ អប់រំ ណែនាំ ដល់ម្ចាស់សិប្បកម្មផលិតស្រាក្នុងខេត្ត និងអាជីវករលក់ស្រា.ស-ស្រាថ្នាំយ៉ាងណាក៏ដោយ។
កន្លងមក អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប» នៃក្រសួងពាណិជ្ជកម្ម បានរៀបចំធ្វើសិក្ខាសាលាផ្សព្វផ្សាយស្ដីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងគោលការណ៍ណែនាំមួយចំនួនពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយសុវត្ថិភាព នៅតាមបណ្ដាខេត្តគោលដៅចំនួន ៦ រួមមាន ៖ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តតាកែវ និងខេត្តកំពត ដោយធ្វើការអញ្ជើញម្ចាស់សិប្បកម្មផលិតស្រាក្នុងខេត្ត និងអាជីវករលក់ស្រា.ស-ស្រាថ្នាំ ក្នុងខេត្តចូលរួមផងដែរ៕
អត្ថបទ ៖ វីរៈ




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ