Connect with us

សន្តិសុខសង្គម

រថយន្ត​នាំ​មុខ​ក្បួន​ប្រតិភូ​អតីត​យុទ្ធជន ​បុក​ជាមួយ​រថយន្ត​បែន​ដឹក​ដី​ពេញទំហឹង​ បណ្តាល​ឱ្យ​មាន​មនុស្ស​របួសធ្ងន់​ស្រាល​២​នាក់

បានផុស

នៅ

បន្ទាយមានជ័យ ៖ មាន​មនុស្ស​របួសធ្ងន់ ស្រាល ដល់​ទៅ​២​នាក់ ជិះ​ក្នុង​រថយន្ត ក្បួន​ប្រតិភូ​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិ​សម្បទា បាន​បុក​គ្នា​ជាមួយ​រថយន្ត​បែន​ដឹក​ដី ក្នុង​នោះ​ម្នាក់​ជា​ក្មួយ​ស្រី​និង​ម្នាក់​ជា​ពិធីការ​របស់​លោក​ជា សុ​មេធី រដ្ឋមន្ត្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១​និង​៣៦​នាទី​រសៀល​ថ្ងៃទី ២០​ខែសីហា ឆ្នាំ​២០២៤ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦ ចំណុច​ខាងត្បូង​សាលាក្រុង​សិរីសោភ័ណ​ជាង​៣០០​ម៉ែត្រ ក្នុងភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​នោះ ​បាន​ប្រាប់​អ្នកយក​ព័​ត៌មាន​ឱ្យ​ដឹងថា មុន​ពេល​កើត​ហេតុ​នោះ មាន​រថយន្ត ក្បួន​ប្រតិភូ​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​ប្រហែល​២០​គ្រឿង បាន​បើក​សំដៅ​ទៅ​ចែក​ផ្ទះ​១​ខ្នង ជូន​អ​តី​ត​ជន​ពិការ និង​ចែក​អំណោយ​ដល់​ជនពិការ ប្រហែល​២០​គ្រួសារ នៅ​ភូមិ​ពង្រ លុះ​បើក​ដល់​ចំណុចកើតហេតុ​ស្រាប់​រថយន្ត​១​គ្រឿង​អម​ដំណើរ​ប្រតិភូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​២CC១៨២៨ ម៉ាក​ហ៊ី​យាន់​ដាយ​ស្តា​រា ជិះ​មុខ​ក្បួន​ប្រតិភូ​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច ពី​ត្បូង ទៅ​ជើង យ៉ាង​លឿន ស្របពេលនោះ ក៏​មាន​រថយន្ត​បែន​ដឹក​ដី ១​គ្រឿង​ម៉ាក​អ៊ី​ស៊ុយ​ស៊ុយ​(IZUZU) ពាក់​ស្លាក​លេខ​ភ្នំពេញ​៣A៨២៩៧  បើក​ពី​ទិស​ខាងជើង​ទៅ​ត្បូង​បើក​ច្រាសទិស​គ្នា បុក​គ្នា​ពីមុខ​​រថយន្ត ម៉ាក​ហ៊ី​យាន់​ដាយ​ស្តា​រា ពេញទំហឹង​បណ្តាល​ឲ្យ​ផ្ទុះ​ពោង​កៅអី​មុខ​ទាំងអស់​និង​ខូចខាត​ផ្នែក​ខាងមុខ​ស្តាំ​និង​ចំហៀង​យ៉ាង​ធ្ងន់ធ្ងរ ឯ​រថយន្ត​ធំ​ខូចខាត​មធ្យម​ផ្នែក​ក្បាល​ឆ្វេង​។

ក្រោយពី​កើតហេតុ​ហើយ អ្នកបើកបរ​រថយន្ត​ធំ​ដឹក​ដី​ចុះ​គេច​ខ្លួន​បាត់ អ្នកបើករថយន្ត​ធំ​ទំនងជា​អត់ងងុយ​  ចំណែក​រថយន្ត​ម៉ាក​ហ៊ី​យាន់​ដាយ​ស្តា​រា អ្នក​បើក​មានឈ្មោះ​គឹម វ៉ាន់​ឆៃ​ ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ រងរបួស​ស្រាល​ក្នុង រថយន្ត​នេះ មាន​អ្នក​ជិះ​៥​នាក់ ក្នុង​នោះ​លោកស្រី​ជា គឹម​ធិបតី អាយុ​ខ្ទង់​ជាង​២០​ឆ្នាំ ជា​ក្មួយ​ស្រី​និង​ជា​នាយិកា ពិធីការ​លោក​ជា សុ​មេធី រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវ​នីតិ​សម្បទា បាន​រង​របួស​ធ្ងន់​ត្រង់​ជង្គង់​និង​ម្នាក់ទៀត​ឈ្មោះ​ជា ស្រី​ណែ​ត ជា​ក្រុមការងារ បាន​រង​របួស​ស្រាល។​ មួយសន្ទុះ​ក្រោយមក ជនរងគ្រោះ​ត្រូវ​បាន​ក្រុមការងារ​ក្នុង​ក្បួន​ប្រតិភូ​ដឹក​យក​ទៅ​សង្គ្រោះ ព្យាបាល​បឋម​ដំបូង​នៅ​គ្លីនិក​ទេ​វិ​ន្ត​រក្សាសុខ ក្រុង​សិរីសោភ័ណ​។

លោក​វរសេនីយ៍ឯក ស៊ី ឌី អធិការ​នគរ​អធិការដ្ឋាន​នគរបាល​ក្រុង​សិរីសោភ័ណ ព្រមទាំង​កម្លាំង​នគរបាល​ជាច្រើន​នាក់ បាន​ចុះ​បន្ទាន់​ទៅដល់​ទី​កើតហេតុ​ដើម្បី​សម្រួលការ​ជួយសង្គ្រោះ បង្ការ រក្សា​សណ្តាប់ធ្នាប់​និង​សុវត្ថិភាព​។

លោក​គី មករា នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តបន្ទាយមានជ័យ​ឲ្យ​ដឹងថា​  ករណីនេះ កំពុង​ត្រួតពិនិត្យ វាស់វែង​និង​ស្ទូច​យកចេញ​នូវ​រថយន្ត​រងគ្រោះ​  ក្នុង​ជាក់ស្តែង​ឃើញ​រថយន្ត​ធំ​បាន​រំលោភ​ទៅលើ​គន្លង​ផ្លូវ​របស់​រថយន្ត​រត់​ទូ​ច្រើនជាង។

គួរបញ្ជាក់​ផង​ដែរ​ថា ក្បួន​រថយន្ត​ប្រតិភូ​លោក​ជា សុ​មេធី រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវ​នីតិ​សម្បទា បានធ្វើ​ដំណើរ​ទៅកាន់​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បី​ប្រគល់​ផ្ទះ​១​ខ្នង​ដល់​គ្រួសារ​អតីតយុទ្ធជន​និង​ចែក​អំណោយ​ដល់​ពលរដ្ឋ​ប្រហែល​២០​គ្រួសារ​ជា​ជនពិការ មានការ​ចូលរួម លោក​អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​ក្រោយពី​ចែក​ហើយ ប្រតិភូ​បន្ត​ដំណើរ​ពី​ក្រុង​សិរីសោភ័ណ​ទៅ​ប៉ោយប៉ែត​ដើម្បី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​និង​ថ្នាក់ដឹកនាំ​មន្ទីរ​សង្គមកិច្ច​ខេត្ត សាខា​មូល​និធិ​ជាតិ​ជំនួយ​សង្គម​និង​សាខា​មូល​និ​ធិ​ជពិការ​ខេត្តបន្ទាយមានជ័យ នៅ​មន្ទីរ​និង​នៅ​មណ្ឌល​សំចត ក្រុង​ប៉ោយប៉ែត​ទៀត៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា២០ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម