សន្តិសុខសង្គម
បរិមាណសំរាម សំណល់រឹងនៅរាជធានីកើនឡើង៣ដង បើប្រៀបធៀបឆ្នាំ២០០៩ និងបច្ចុប្បន្ន
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ថា បរិមាណសំរាម សំណល់រឹងនៅរាជធានីភ្នំពេញបានកើនឡើងជាលំដាប់ ដោយប្រៀបធៀបឆ្នាំ២០០៩ និងបច្ចុប្បន្ននេះ បានកើនឡើងរហូត៣ដង ពោលគឺនៅក្នុងឆ្នាំ២០០៩ បរិមាណសំរាមមានប្រមាណជាង១០០០តោន ក្នុងមួយថ្ងែ តែនៅក្នុងឆ្នាំ២០២៤នេះ បរិមាណសំរាមមានប្រមាណ៣៥០០តោន ក្នុងមួយថ្ងៃ។ នេះដោយសារ កំណើនប្រជាពលរដ្ឋចូលមករាជធានីភ្នំពេញ ជាមួយកំណើនសេដ្ឋកិច្ចផងដែរ។

ការបញ្ជាក់របស់លោក ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ ខណៈលោក និងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA)អញ្ជើញជាអធិបតីភាពក្នុងទិវាសម្អាតពិភពលោកនៅកម្ពុជា ក្រោមប្រធានបទ “កម្ពុជាស្អាត ខ្មែរធ្វើបាន” នៅមុខវត្តឧណាលោមខណ្ឌដូនពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការទុកដាក់ដឹកជញ្ជូនសំរាមនៅរាជធានីភ្នំពេញ កាលពីមុនមិនល្អប្រសើរនោះទេ តែពេលនេះពោលគឺក្រោយពីមានក្រុមហ៊ុនដឹកជញ្ជូនប្រមូលសំរាម ៣ប្រកួតប្រជែងគ្នាឃើញថា នៅរាជធានីភ្នំពេញ មានភាពល្អប្រសើរ មិនមានសំរាម កកស្ទះនៅតាមដងផ្លូវដូចមុន ដែលធ្វើអោយរាជធានីភ្នំពេញមានបរិស្ថានកាន់តែល្អ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការសំអាត ការប្រមូលសំរាមនៅរាជធានីភ្នំពេញក៏នៅមានបញ្ហាប្រឈមដែរ ដោយសារចំណេះដឹងប្រជាពលរដ្ឋ លើការទុកដាក់សំរាមនៅមានកំរិត ជាមួយនឹងការបញ្ចេញសំរាមមិនត្រឹមត្រូវតាមម៉ោងពេលជាដើម។ លោក ឃួង ស្រេង បានបន្តទៀតថា ដើម្បីអោយអនាម័យល្អ បរិស្ថានស្អាតទាមទារអោយយើងមានការចូលរួមទាំងអស់គ្នា ស្របតាមប្រធានបទ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ។

ក្នុងឱកាសនោះលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍លើកឡើងថា “កម្ពុជាស្អាត ខ្មែរធ្វើបាន”នេះ ជាកម្មវិធីសំអាតពិភពដែនដី ការសំអាតភពផែនដី ដូចយើងសំអាតផ្ទះយើងអញ្ចឹងដែរ។ បរិស្ថានជាជីវិតរបស់យើង បរិស្ថានមិនល្អ ខ្យល់អាកាសមិនល្អ វានឹងធ្វើអោយជីវិតយើងមិនល្អទៅតាមហ្នឹងដែរ។
លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ផងដែរថា សុខភាពបរិស្ថានមាន៣ គឺទី១ បរិស្ថានលើមេឃ ទី២ បរិស្ថានលើដី និងទី៣ បរិស្ថានក្នុងទឹក។ ក្រសួងបរិស្ថានបាននិងកំពុងទប់ស្កាត់ជាតិពុលនៅក្នុងបរិស្ថានទាំង៣នេះ។ ចំពោះទី១ បរិស្ថានលើមេឃ គឺខ្យល់នៅកម្ពុជាមិនមានជាតិពុលទេ តាមរយៈការវាស់វែងជាប្រចាំថ្ងៃរបស់ក្រសួងបរិស្ថាន។ ទី២ បរិស្ថានលើដី យើងបានផ្សព្វផ្សាយពីផលប៉ះពាល់ដល់បរិស្ថាន ជាមួយនឹងការប្តេជ្ញាចិត្តធ្វើអោយបរិស្ថានល្អប្រសើរឡើង។ ដូចជាការលុបបំបាត់ការប្រើប្រាស់ថង់ប្លាស្ទិក យើងមានអ្នកបេ្តជ្ញាចិត្ត ដោយមានអ្នកចូលរួមលុបបំបាត់ ប្រមាណជាង៩លាន៥សែននាក់។ លោកបណ្ឌិត អ៊ាង សុផល្លែត បានសម្តែងនូវការជឿជាក់ថា នៅឆ្នាំ២០២៥ នឹងគ្មានថង់ប្លាស្ទិកហោះតាមផ្លូវទៀតទេ។ ទី៣ បរិស្ថានក្នុងទឹក ក្រសួងបរិស្ថានបាននិងកំពុងយកចិត្តទុកដាក់ ដោយដាក់ឧបករណ៍តាមដានពីគុណភាពទឹក ធ្វើអោយយ៉ាងណាអោយប្រភពទឹកមានបរិស្ថានល្អ។

ជុំវិញបញ្ហានេះដែរ កន្លងមកនេះលោកបានណែនាំអោយមន្ត្រីរបស់ក្រសួង ពិសេសនាយកដ្ឋានគ្រប់គ្រងធនធានទឹក ចុះពិនិត្យតាមដានការបង្ហូរទឹកកខ្វក់ ចូលប្រភពទឹក នៅខេត្តបាត់តំបង និងនៅកំពង់សោម តែមន្ត្រីទាំងនោះហាក់មិនបានយកចិត្តទុកដាក់លើការងារនេះឡើយ។ បើនៅតែមិនព្រមចាត់វិធានការលើការងារនេះទេ មន្ត្រីទាំងនោះនឹងប្រឈមមុខ ទៅនឹងការដកតំណែងហើយ។

លោកបណ្ឌិត អ៊ាង សុផល្លែត សូមអោយមានការចូលរួមធ្វើអោយបរិស្ថានទាំង៣ខាងលើល្អ ស្អាតទាំងអស់គ្នា។ សុខភាពបរិស្ថានល្អ វានឹងនាំអោយសុខភាពមនុស្ស សត្វនៅលើលោកនេក៏ល្អដូចគ្នាដែរ៕
អត្ថបទ៖ ស្រីរ័ត្ន





-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?