Connect with us

សន្តិសុខសង្គម

ផ្ដន្ទាទោស​ចិនតៃវ៉ាន់​៣​នាក់ ​ដាក់​ពន្ធនាគារ​ម្នាក់ៗ​២០​ឆ្នាំ​ករណី​គ្រឿងញៀន

បានផុស

នៅ

ភ្នំពេញ ៖ លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក ទុង រតនា ព្រះរាជអាជ្ញារង នៃ​អយ្យការ កាលពី​ល្ងាច​ថ្ងៃទី​២០ ខែសីហា​ឆ្នាំ​២០២៤ បានប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាតិ​ចិនតៃវ៉ាន់​៣​នាក់​១- ឈ្មោះ យ៉ាង សាវ​ជិន (YANG SAO CHUN) ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ ថ្ងៃខែ​ឆ្នាំ​កំណើត​១៩៨៧​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២- ឈ្មោះ ជ័​ង ប៉​ជៀន (CHUANG PO CHIEN)​ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ ថ្ងៃខែ​ឆ្នាំ​កំណើត​១៩៩៣​។

៣- ឈ្មោះ អ៊ូ ជីន​តឺ (WU CHUN TE) ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ ថ្ងៃខែ​ឆ្នាំ​កំណើត​១៩៩៤​។ ដាក់ពន្ធនាគារ​ម្នាក់ៗ​២០​ឆ្នាំ ពិន័យ​ជា​ប្រាក់​ម្នាក់ៗ​៣០​លាន​រៀល បង់​ចូល​ថវិការដ្ឋ ក្រោម​ការចោទប្រកាន់​ពីបទ ដឹកជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ជាង​២​គីឡូក្រាម​។​

សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កាលពី​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ វេលា​ម៉ោង ១៧:១៥​នាទី កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន (​ក​៤) បាន​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត រហូត​ឈានទៅ​បង្ក្រាប​ករណី​ជួញដូរ និង​រក្សាទុក គ្រឿងញៀន​ដោយ​ខុសច្បាប់​គ្នា នៅ​ចំណុច បណ្តោយ​ផ្លូវ​លេខ​K5 សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

​ជា​លទ្ធផល​៖

​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់ ។​

១- ឈ្មោះ យ៉ាង សាវ​ជិន (YANG SAO CHUN) ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ ថ្ងៃខែ​ឆ្នាំ​កំណើត​១៩៨៧​។

២- ឈ្មោះ ជ័​ង ប៉​ជៀន (CHUANG PO CHIEN)​ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ ថ្ងៃខែ​ឆ្នាំ​កំណើត​១៩៩៣​។

៣- ឈ្មោះ អ៊ូ ជីន​តឺ (WU CHUN TE) ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ និង​រឹបអូស​គ្រឿងញៀន​ប្រភេទ​កេ​តា​មីន (KETAMINE) ទម្ងន់ ២១៤៤​ក្រាម (២​គីឡូ​១៤៤​ក្រាម​)៕

ដោយ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម