សន្តិសុខសង្គម
មេភូមិអូរទន្ទឹម ហ៊ានបើកភ្លើងខៀវឲ្យពលរដ្ឋចាត់ដីលុបអូធម្មជាតិ បង្កជាទឹកជំនន់
អូរធម្មជាតិមួយកន្លែងត្រូវបានប្រជាពលរដ្ឋចាក់ដីលុបជាបណ្ដើរៗ បន្ទាប់ពីមានភ្លើងខៀវពីលោកមេភូមិរួចមក ដែលបញ្ហានេះបានបង្កឲ្យមានទឹកជំនន់នៅពេលដែលមានភ្លៀងធ្លាក់ម្ដងៗ ដោយសារតែគ្មានផ្លូវទឹកសម្រាប់ឲ្យទឹកហូរចេញពីភូមិបាន។

បើយោងតាមច្បាប់របស់ប្រមុខនៃរាជរដ្ឋាភិបាល បានហាមដាច់ខាតនូវការចាក់លុបព្រែក ទន្លេ បឹងបួរ ស្ទឹង និងអូរជាដើម។ ផ្ទុយទៅវិញនៅពេលថ្មីៗនេះ លោកមេភូមិអូរទន្ទឹម គឺលោក មុត ធីម ហ៊ានអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើការចាក់ដីរាប់សិបឡានដើម្បីលុបអូរមួយកន្លែង ជាប់នឹងដេប៉ូសាំងតេលា ស្ថិតក្នុងភូមិអូរទន្ទឹម ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់រំដោះទឹកចេញពីភូមិចំនួន២ ដើម្បីបញ្ជៀសនូវការលិចលង់លំនៅដ្ឋាន និងផលដំណាំ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះបាននិយាយថា ប្រភពទឹកដែលត្រូវធ្លាក់ចូលទៅក្នុងអូរទន្ទឹមនេះ គឺជាប្រភពទឹកដែលធ្លាក់ពីលើភ្នំដោះក្រមុំ ដែលហូរជាប់ជាប្រចាំ និងទឹកភ្លៀងពេលដែលមានភ្លៀងធ្លាក់មកម្ដងៗ ដោយអូរនេះមានតួនាទីយ៉ាងសំខាន់ក្នុងការនាំយកទឹកចេញពីភូមិហូរធ្លាក់ទៅក្នុងអូរស្ងួត និងបន្តធ្លាក់ទៅក្នុងស្ទឹងក្រញូង ដែលជាប្រភពក្បាលទឹកនៃស្ទឹងសង្កែផងដែរ។

ប្រភពដដែលបាននិយាយថា ថ្មីៗនេះស្រាប់តែគេឃើញលោកមេភូមិអូរទន្ទឹមបានអនុញ្ញាតឲ្យប្រជាពលរដ្ឋមួយគ្រួសារ ជួលឡានដឹកដីមកចាក់លុបអូរនេះតែម្ដង ដែលគេមិនដឹងថា តើលោកមេភូមិ មុត ធីម ទទួលបានសំណែនប៉ុណ្ណាទើបហ៊ានអនុញ្ញាតបើកភ្លើងខៀវឲ្យមានការចាក់ដីលុបអូរបែបនេះ ព្រោះអូរធម្មជាតិមួយខ្សែនេះមានតាំងពីយូរលង់ណាស់មកហើយ។

នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នេះ កម្ពុជាថ្មី បានព្យាយាមទាក់ទងតាមរយៈទូរសព្ទទៅលោកមេភូមិ មុត ធីម ដើម្បីចង់ដឹងថា តើលោកមានឆ្លងសំណើរនេះទៅអាជ្ញាធរ ឃុំ ស្រុក ដែរឬទេ ប៉ុន្តែលោកមិនបានលើកទូរសព្ទនោះទេ។
លោក ជុំ ហន មេឃុំតាសាញ បានបំភ្លឺថា កាលពីម្សិលមិញលោកបានធ្វើការកោះហៅប្រជាពលរដ្ឋដែលចាក់ដីលុបអូរនោះ ជាមួយនឹងលោកមេភូមិ ទៅជួបរកដំណោះស្រាយនៅក្នុងសាលាស្រុកសំឡូត ក្រោមការពិនិត្យផ្ទាល់របស់លោកអភិបាលស្រុក។ នៅពេលនោះដែរលោកបានកំណត់ឲ្យប្រជាពលរដ្ឋមួយរូបនោះធ្វើកិច្ចសន្យាជាលាយល័ក្ខអក្សរ ដោយផ្ដិតមេដៃសន្យាកាយដីទាំងនោះចេញវិញឲ្យអស់ពីក្នុងអូរធម្មជាតិ ធ្វើយ៉ាងណាឱ្យមានសភាពដូចដើមឡើងវិញ។ ដោយនៅពេលនោះដែរក៏មានការឯកភាពយល់ព្រម និងកំពុងរកម៉ៃខូ ដើម្បីមកកាយយកអាចម៍ដីនេះចេញឲ្យអស់ ដោយលោកមេឃុំមិនបានដាក់ឱសានវាទនោះឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន



-
សន្តិសុខសង្គម១១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?