Connect with us

សន្តិសុខសង្គម

Update៖ ករណីអគ្គិភ័យឆេះនៅជិតផ្សារលូប្រាំ ខូចខាតផ្ទះមួយខ្នង និងសម្ភារៈទាំងស្រុង រួមទាំងរថយន្ដមួយគ្រឿង

បានផុស

នៅ

ករណីអគ្គិភ័យដែលឆាបឆេះផ្ទះពលរដ្ឋនៅជិតផ្សារលូប្រាំ តាមបណ្ដោយផ្លូវវេងស្រេង ត្រូវបានកម្លាំងសមត្ថកិច្ចគ្រប់គ្រងពន្លត់រលត់ជាស្ថាបពរដោយមិនមានការរាលដាលដល់ផ្ទះពលរដ្ឋនៅក្បែរនោះឡើយ។ តែក្នុងករណីនេះបណ្ដាលផ្ទះកើតហេតុ រួមទាំងសម្ភារៈលក់ដូរ និងរថយន្ដមួយគ្រឿងត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងប្រតិបត្តិការអន្តរាគមន៍ កម្លាំងសមត្ថកិច្ចបានប្រើបា្រស់រថយន្ដពន្លត់អគ្គិភ័យចំនួន១៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤៥ឡាន ក្នុងនោះមានរថយន្តពន្លត់របស់កងរាជអាវុធហត្ថ រថយន្តរបស់ស្នងការរាជធានី រថយន្តសួន ឧស្សហកម្មកាណាឌីយ៉ា រថយន្តជំនួយស្រាបៀរកម្ពុជា រថយន្តពន្លត់ របស់កងទ័ពពិសេស ៩១១ បានមកដល់ទីតាំងខាងលើ បាញ់ពន្លត់រហូតរលត់ជាស្ថាពរ។ ចំពោះមូលហេតុ ក្រោយសមត្ថកិច្ចជំនាញស្រាវជ្រាវនឹងសន្និដ្ឋានថា គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

សូមជម្រាបថា ករណីអគ្គិភ័យនេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវវេងស្រេង ជិតផ្សារលូប្រាំ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពពីពលរដ្ឋបានអោយដឹងថា មុនកើតហេតុ គេឃើញមានផ្សែងហ៊ុយចេញពីផ្ទះលក់ភេសជ្ជៈបោះដុំ យីហោ ម៉ាក់ ស្រីពេជ្រ ស្របពេលនោះដែរ ក៏មានឮសម្លេងផ្ទុះជាច្រើនដងចេញពីក្នុងផ្ទះខាងលើ។ ភ្លាមៗអ្នកនៅជិតកន្លែងកើតហេតុបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់តែមិនរលត់ក៏លេចមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅកាន់តែខ្លាំងឡើងៗ ធ្វើអោយប្រជាពលរដ្ឋពិបាកជួយក្នុងការពន្លត់ក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីបន្តទាក់ទងទៅសមត្ថកិច្ចជំនាញអគ្គិភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់។

សូមបញញ្ជាក់បន្ថែមថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើ ជាផ្ទះលក់ដូរបោះដុំសម្ភារៈប្រើប្រាស់ ធ្វើអំពីថ្ម ប្រក់សង្ក័សី ទំហំ ១០ម៉ែត្រ គុណ ១៦ម៉ែត្រ មានឈ្មោះ ហួរ ថៃអេង ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិ ខ្មែរ៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ វិនាទី មុន

Update៖ ករណីអគ្គិភ័យឆេះនៅជិតផ្សារលូប្រាំ ខូចខាតផ្ទះមួយខ្នង និងសម្ភារៈទាំងស្រុង រួមទាំងរថយន្ដមួយគ្រឿង

ព័ត៌មានជាតិ៤ នាទី មុន

សម្តេចតេជោ៖ ១ឆ្នាំនេះ ជំនាន់ថ្មីដឹកនាំដោយស្វាហាប់ និង​ទទួលខុសត្រូវ រក្សាបានទាំងស្ថិរភាពនយោ​បា​យ និងកំណើនសេដ្ឋកិច្ច

សន្តិសុខសង្គម៨ នាទី មុន

ឃាត់ខ្លួនជនសង្ស័យម្នាក់ ប្រើហិង្សាវាយម្ដាយបង្កើតខ្លួនឯង

វប្បធម៌ ជំនឿ១៥ នាទី មុន

បដិមាទ្វារបាលរូបយក្សមួយ ត្រូវបានរកឃើញនៅខ្លោងទ្វារខាងកើតប្រាសាទបន្ទាយប្រី

ជីវិតកម្សាន្ដ១៩ នាទី មុន

Hyeri សុំឲ្យគាំទ្រ​ភាពយន្ត «Victory​ » ចំពេល​​ចំនួន​អ្នក​ទស្សនាថយចុះខ្លាំង

Sokha Hotels

ព័ត៌មានពេញនិយម