សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យម្នាក់ ប្រើហិង្សាវាយម្ដាយបង្កើតខ្លួនឯង
នគរបាលប៉ុស្តិ៍រដ្ឋបាលអូរឫស្សីទី ០៣ បានធ្វើការឃាត់ខ្លួនកូនប្រុសតិរច្ឆានម្នាក់ ដែលហ៊ានលើកដៃវាយទៅលើម្ដាយបង្កើតខ្លួនឯង។

ប្រតិបត្តិការនេះបានឃាត់ខ្លួនកាលពីវេលាម៉ោង ០៣ និង ២០ នាទីរសៀល ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៤ នៅចំណុចផ្ទះលក់ដូរមួយកន្លែង តាមបណ្ដោយផ្លូវលំ សង្កាត់អូរឫស្សីទី ០៣ ខណ្ឌ ០៧ មករា រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះត្រូវជាម្តាយឈ្មោះ សុខ សុភាព ភេទស្រី អាយុ ៦៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរអីវ៉ាន់ចាប់ហួយ ស្នាក់នៅផ្ទះ ១៥ អឺ ០ ហ្សិត ផ្លូវលេខ ១៦៦ ភូមិ ០១ សង្កាត់អូរឫស្សីទី ០៣ ខណ្ឌ ០៧ មករា រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យឈ្មោះ យាន ចំណាន ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយម្តាយ ផ្ទះកើតហេតុ។

បើតាមការបញ្ជាក់ពីស្ត្រីរងគ្រោះត្រូវជាម្តាយបានប្រាប់ឲ្យដឹងថា កូនប្រុសរបស់គាត់តែងប្រើប្រាស់ហិង្សាទៅលើក្រុមគ្រួសារជារឿយៗ។ លុះមកដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៤ កូនប្រុសខាងលើនេះ បានដើរដោយថ្មើរជើងពីក្រៅចូលទៅក្នុងផ្ទះ និងសម្លុតទារលុយម្តាយ ប៉ុន្តែគាត់បានប្រាប់ថា «មិនមានលុយនោះទេ» ទើបធ្វើឲ្យកូនរូបនោះខឹងសម្បា លើកដៃវាយលើផ្ទៃមុខម្តាយចំនួន ០១ ដៃ រងរបួសខៀវភ្នែក។ ភ្លាមៗ ជនសង្ស័យជាកូន បានរត់គេចខ្លួន ក៏មានការឆោឡោផ្អើលប្រជាពលរដ្ឋមកជួយ។
ដោយឡែកតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីកើតហេតុ ស្ត្រីរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចជួយចាប់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។

សមត្ថកិច្ចបន្តថា ករណីនេះលោកបានដាក់កម្លាំងក្បែរផ្ទះកើតហេតុ រហូតមកដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៤ ជនសង្ស័យក៏បានត្រឡប់មកផ្ទះ គោលបំណងមកទារលុយពីម្តាយទៀត ទើបសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ បញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សីទី ០៣ ធ្វើការសាកសួរ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌ ០៧ មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ រដ្ឋា


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល