សន្តិសុខសង្គម
Update៖ ករណីអគ្គិភ័យនៅជិតផ្សារលូប្រាំ សមត្ថកិច្ចរកឃើញសពស្ត្រីម្នាក់ជាម្ចាស់ផ្ទះ
ក្រោយពីបញ្ចប់នៃការអន្តរាគមន៍បាញ់ទឹកពន្លត់អណ្ដាលភ្លើងកម្លាំងសមត្ថកិច្ចបានរកឃើញសពស្ត្រីម្នាក់វ័យ៥០ឆ្នាំ ជាម្ចាស់ផ្ទះកើតហេតុ។ សពស្ត្រីរងគ្រោះត្រូវបានគេរកឃើញនៅក្រោមផ្ទាំងថ្មដែលបាក់សង្កត់នៅក្នុងផ្ទះ។ ស្ត្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ សាយ សារឿន អាយុ៥០ឆ្នាំ ត្រូវប្រពន្ធម្ចាស់ផ្ទះឈ្មោះ ហួរ ថៃអេង ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្ត្រីរាជការ ខណៈពេលកើតហេតុប្ដីរបស់គាត់ចេញទៅធ្វើការនៅខាងក្រៅ។

ទោះបីយ៉ាងណា នៅរសៀលថ្ងៃទី២២សីហា នេះ កម្លាំងសមត្ថកិច្ចជំនាញបាននិងកំពុងធ្វើកំណត់ហេតុ និងពិនិត្យកោសលវិច័យលើសាកសពដើម្បីរកព័ត៌មានបន្ថែមជុំវិញករណីអគ្គិភ័យនេះ។
សូមជម្រាបថា ករណីអគ្គិភ័យបណ្ដាលឲ្យស្ត្រីជាម្ចាស់ម្ចាស់ផ្ទះស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី២២សីហា នៅជិតផ្សារលូប្រាំ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ផ្ទះកើតហេតុសាងសង់អំពីថ្ម ប្រក់ស័ង្កសី ទំហំ ១០គុណ ១៦ម៉ែត្រ ជាផ្ទះលក់ដូរបោះដុំសម្ភារៈប្រើប្រាស់ត្រូវបានអណ្ដាតភ្លើងឆាបឆេះអស់ទាំងស្រុង រួមទាំងរថយន្ដមួយគ្រឿង និងម៉ូតូមួយគ្រឿងផងដែរ៕
អត្ថបទ៖ ម៉េង




-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ