សន្តិសុខសង្គម
កម្លាំងអាវុធហត្ថសហការស្រាវជ្រាវបង្ក្រាបក្រុមលួច ប្លន់៨នាក់ តែងធ្វើសកម្មភាពកន្លែងផ្ទេរប្រាក់ស្ទើរគ្រប់រាជធានី ខេត្ត
កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងអាវុធហត្ថរាជធានី ខេត្ត បានស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនក្រុមចោរលួច និងប្លន់កន្លែងផ្ទេរប្រាក់ជាច្រើនទីតាំងនៅតាមបណ្ដាលរាជធានី ខេត្ត។ ការឃាត់ស្រាវជ្រាវឃាត់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីក្រុមជនសង្ស័យធ្វើសកម្មភាពជាក់ស្តែងកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ប្លន់ផ្ទះវីងមួយកន្លែងនៅចំណុចភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល បានប្រាក់ប្រហែល ១០លានរៀល។

តាមរបាយការណ៍របស់អាវុធហត្ថលើផ្ទៃប្រទេស ក្រោយពីបានទទួលពាក្យរបស់ជនរងគ្រោះកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងមូលដ្ឋាលកងរាជអាវុធហត្ថស្រុកមុខកំពូល បានធ្វើការស្រាវជ្រាវស៊ើបអង្កេតយ៉ាងហ្មត់ចត់ គ្រប់ជ្រុងជ្រោយជាបន្តបន្ទាប់ រហូតកំណត់បានមុខសញ្ញាជនល្មើស ដែលបានទៅជួបជុំគ្នានៅខេត្តប៉ៃលិននាថ្ងៃទី០៩-១០-១១ ខែសីហា ឆ្នាំ២០២៤ ដើម្បីរៀបចំផែនការធ្វើសកម្មភាពលួច ប្លន់បន្ត។
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ឆ្នាំ២០២៤ ដោយមានការដឹកនាំរួមសហការពីស្នងការដ្ឋានស្រាវជ្រាវបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តប៉ៃលីន ជំនាញយុត្តិធម៌ បានធ្វើការឃាត់ខ្លួនជនល្មើសចំនួន៨នាក់ (ស្រី០៣នាក់) នៅចំណុចសណ្ឋាគារចំនួន២ ស្ថិតនៅក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន និងចាប់យកវត្ថុតាងពីក្រុមជនសង្ស័យមួយចំនួនរួមមាន រថយន្ត ម៉ាក Toyota Prius ចំនួន២គ្រឿង ម៉ូតូម៉ាក Honda dream C១២៥ ចំនួន៣គ្រឿង មួកសុវត្ថិភាពចំនួន ៣ ទូរស័ព្ទដៃចំនួន ១០គ្រឿង កាបូបស្បែកតូចធំចំនួន៩ ថង់ក្រណាត់សម្រាប់ដាក់ប្រាក់លួចបានចំនួន០២ សំលៀកបំពាក់បុរសស្រ្តី សម្រាប់ផ្លាស់ប្តូរមុនពេល និងក្រោយពេលធ្វើសកម្មភាពរួច មួយចំនួន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន៥ ប័ណ្ណសម្គាស់ទោចក្រក្រយាន្តចំនួន២ ប័ណ្ណបើកបរចំនួន ០២ លោហៈធាតុពណ៌លឿង (ក្រវិល ០១គូ ចិញ្ចៀនពណ៌លឿងលាយសចំនួន ០២វង់) និតប្រាក់រៀលមួយចំនួន។

នៅចំពោះមុខជំនាញកងរាជអាវុធហត្ថ ក្រុមជនសង្ស័យទាំង៨នាក់បានឆ្លើយសារភាពថា នៅក្នុងឆ្នាំ២០២៤នេះ ក្រុមខ្លួនធ្លាប់បានធ្វើសកម្មភាពចំនួន១៦លើក នៅរាជធានីភ្នំពេញចំនួន ០៥លើក ខេត្តកណ្តាលចំនួន ០៣លើក ខេត្តតាកែវចំនួន ០២លើក ខេត្តកំពង់ឆ្នាំងចំនួន ០២លើក ខេត្តបាត់ដំបងចំនួន ០៣លើក ខេត្តកំពង់ស្ពឺចំនួន ០១លើក និងខេត្តប៉ៃលិន (រៀបចំផែនការ មិនបានសម្រេច ដោយកងរាជអាវុធហត្ថបង្ក្រាបបានមុនធ្វើសកម្មភាព)។ ដោយឡែកមុនឆ្នាំ២០២៤ ពួកគេធ្វើសកម្មភាពស្ទើរគ្រប់រាជធានី-ខេត្ត បានសម្រេចជាច្រើនលើកទៀតផងដែរ។

តាមការស៊ើបអង្កេតស្រាវជ្រាវយ៉ាងហ្មត់ចត់ ក្រុមនេះមុននឹងធ្វើសកម្មភាពម្តងៗ គឺមានអ្នកដើរមើលទីតាំងផ្ទះណាមានអំណោយផលល្អសម្រាប់ពួកគេធ្វើសកម្មភាព ហើយពួកគេប្រើរូបភាពបំភ័ន្តភ្នែកជនរងគ្រោះ និងសមត្ថកិច្ច ដោយមានអ្នកចាំមើលផ្លូវ មានម្នាក់ចូលទៅធ្វើជាទិញអីវ៉ាន់ឬដូរលុយ នាំនិយាយឲ្យជនរងគ្រោះភ្លេចខ្លួន ធ្វើយ៉ាងណាឃ្លាតឆ្ងាយពីកន្លែងទុកប្រាក់ បើឃើញមានឱកាសល្អទើបឲ្យម្នាក់ទៀតចូលយកកាបូបប្រាក់តែម្តង រួចមានម្នាក់អង្គុយលើម៉ូតូរង់ចាំដឹករត់គេចខ្លួន លុះដល់កន្លែងស្ងាត់ទើបឲ្យជនល្មើស (អ្នកចូលយកប្រាក់) និងជនល្មើស (អ្នកចូលទៅធ្វើជាទិញអីវ៉ាន់) ឡើងរថយន្ត ហើយអ្នកនៅក្នុងរថយន្តប្តូរមកជិះម៉ូតូម្តង រួចបំបែកផ្លូវគ្នារៀងៗខ្លួន។ ជនសង្ស័យទាំងអស់ត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅដាក់ពន្ធនាគាររយចរាល់ហើយដែរ៕
អត្ថបទ៖ សុខុម







-
សន្តិសុខសង្គម១១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?