សន្តិសុខសង្គម
តំណាងអយ្យការសម្រេចចោទប្រកាន់ស្ត្រីឈ្មោះ ម៉េង លីហ័រ ពាក់ព័ន្ធករណីផ្ទុះអាវុធ
ជនសង្ស័យជាស្ដ្រីម្នាក់ឈ្មោះ ម៉េង លីហ័រ ដែលបានប្រើប្រាស់អាវុធបាញ់បោះសេរី និងបង្ហោះក្នុងបណ្ដាញសង្គមជាសាធារណៈត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ ពីបទ ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត បញ្ជូនរឿងទៅចៅក្រមស៊ើបសួរចាត់ការបន្ត។ នេះបើយោងតាមលោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ។

សូមបញ្ជាក់ផងដែរកាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ម្សិលមិញ លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ស្រ្តីម្នាក់មានគណនីfacebook ឈ្មោះ Yubee Ly បានប្រើប្រាស់អាវុធ កាំភ្លើងខ្លី បាញ់បោះសេរី បង្ហោះជាសាធារណៈត្រូវបាននគរបាលបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។
គួរំលឹកផងដែរកាលពីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ក្រោយមានការបង្ហោះក្នុងបណ្ដេញសង្គម និងបានចែករំលែកតៗគ្នាពាក់ព័ន្ធករណី ស្រ្តីម្នាក់មានគណនីfacebook ឈ្មោះ Yubee Ly បានប្រើប្រាស់អាវុធខ្លី បាញ់បោះសេរី និងភ្ជាប់ខ្លឹមសារ «អូនកាចចឹងធ្វើប្រពន្ធបងបាននៅ» ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្រាវជ្រាវឃាត់ខ្លួនភ្លាមៗតែម្ដង នាយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។

សូមបញ្ជាក់ផងដែរ ស្ដ្រីដែលត្រូវបានឃាត់ខ្លួនឈ្មោះ ម៉េង លីហ័រ អាយុ២៤ឆ្នាំ ក្រោយឃាត់ខ្លួនស្រ្តីនោះបានសារភាពថា វីដេអូបាញ់ឡើងលើមួយគ្រាប់នេះតាំងពីឆ្នាំ២០២២មកម្ល៉េះ ប៉ុន្ដែគេទើបយកមកបង្ហោះឡើងវិញ នៅក្នុងគណនីក្លែងក្លាយដែលប្រើប្រាស់ឈ្មោះ Yubee Ly៕
អត្ថបទ៖ សុភា



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ