សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយលួចដុំបញ្ជាAuto Recloserមួយ ដុំDRC-001មួយគ្រឿង និងសម្ភារៈមួយចំនួន របស់អគ្គិសនីកម្ពុជា
ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះករណីបាត់ដុំបញ្ជាAuto Recloserមួយ,ដុំDRC-001 មួយគ្រឿង និងសម្ភារៈមួយចំនួន របស់អគ្គិសនីកម្ពុជា នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ កម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិន-អូរតាវ៉ៅ បានធ្វើការចុះបង្ក្រាបជាក់ស្តែងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានមានប្រសាសន៍ឲ្យដឹងថា បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចជំនាញបានសហការគ្នាយ៉ាងយកចិត្តទុកដាក់ ធ្វើការស្រាវជ្រាវរហូតបានឃើញជនសង្ស័យកំពុងជិះម៉ូតូដឹកសម្ភារៈដែលខ្លួនបានលួច ពេលនោះកម្លាំងជំនាញក៏ធ្វើការបង្រ្កាបជាក់ស្តែងតែម្តង។
ជនសង្ស័យឈ្មោះ ទឹម រាំបូ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀនក្នុងខ្លួន ចំណែកបក្សពួកបានរត់គេចខ្លួន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត។ រីឯវត្ថុតាងដែលរឹបអូសរួមមាន៖ ដុំបញ្ជាAuto Recloser ចំនួន១គ្រឿង, ដុំDRC-001 ចំនួន១គ្រឿង ,អាគុយ១២វ៉ុលចំនួន១២គ្រាប់ អាគុយសូឡា ចំនួន០៤គ្រាប់ ,ខ្សែភ្លើង ចំនួន០៣ដុំ ប្រវែង ប្រហែល៥០ម៉ែត្រ,ឧបករណ៍ទប់ភ្លើងប្រភេទAVR ចំនួន០១ ,អាំងម៉ូទ័រ ចំនួន០២គ្រាប់ ,ដុំDRC ចំនួន០១គ្រឿង និងសម្ភារៈសម្រាប់កាត់ខ្សែភ្លើងមួយចំនួនទៀត។
លោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានមានប្រសាសន៍បន្តថា ជនរងគ្រោះមានចំនួនពីរនាក់ ទី១-ឈ្មោះ នូ រដ្ឋា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនសែលខាត រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន(តំណាងក្រុមហ៊ុន)។ ទី២-ឈ្មោះ យ៉ូង ជីវិត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបុគ្គលិកអគ្គិសនី រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន(តំណាងក្រុមហ៊ុន)។
លោកអធិការនគរបាលក្រុងប៉ៃលិន ក៏បានបញ្ជាក់ផងដែរថា ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួន និងបក្ខពួកពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង លួចអាគុយសូឡា និងសម្ភារៈមួយចំនួនទៀត ពីកន្លែងអង្គតែនសែលខាត ស្ថិតនៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយបានជិះម៉ូតូចេញពីកន្លែងធ្វើសកម្មភាព ត្រូវបានសមត្ថកិច្ចតាមឃាត់បានតែម្តង។ ជនសង្ស័យត្រូវបានឃាត់ខ្លួន រួមទាំងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធីបន្ត៕
អត្ថបទ៖ សេង សុវណ្ណារិទ្ធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?