សន្តិសុខសង្គម
ចាប់ខ្លួនជនសង្ស័យ ៤ នាក់ ក្រោយគប់ដុំថ្មលើជនរងគ្រោះសន្លប់
ជនសង្ស័យ ៤ នាក់ ត្រូវបានសមត្ថកិច្ចស្រុកត្រាំកក់តាមស្រាវជ្រាវរហូតកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនបញ្ជូនទៅតុលាការ កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៤ ករណីគប់ដុំថ្មបណ្តាលឱ្យជនរងគ្រោះម្នាក់រងរបួសធ្ងន់ធ្ងរ។

តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ថា កាលពីយប់ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង ២២ និង ៥៥ នាទី នៅចំណុចភូមិតាសួន ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសមួយ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន ៤ នាក់ ជិះម៉ូតូ ២ គ្រឿង ប្រដាប់ដោយដុំថ្ម បានធ្វើសកម្មភាពគប់ទៅលើជនរងគ្រោះឈ្មោះ នេត ក្រឹម ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិតាសួន ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ បណ្ដាលឱ្យរងរបួសធ្ងន់(សន្លប់) បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។ ក្រោយធ្វើសកម្មភាពជនសង្ស័យទាំង ៤ នាក់ខាងលើ បានជិះម៉ូតូទៅទិសខាងជើងគេចខ្លួនបាត់។
លោកអធិការបន្តថា ក្រោយកើតហេតុ និងទទួលបានពាក្យបណ្តឹងពីជនរងគ្រោះផងនោះ កម្លាំងជំនាញលោកបានចុះធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យបាន ៤ នាក់ រួមមាន ៖ ១.ឈ្មោះ ស៊ន ចន្ធូ ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់។ ២.ឈ្មោះ សំ បូរ ភេទប្រុស អាយុ ២១ ឆ្នាំ នៅភូមិដំណាក់រវៀង ឃុំពពេល ស្រុកត្រាំកក់។ ៣.ឈ្មោះ សិត សង ភេទប្រុស អាយុ ២២ ឆ្នាំ នៅភូមិតាមុច ឃុំតាភេម ស្រុកត្រាំកក់។ ទី៤.ឈ្មោះ តឿ បិណ ហៅសាន ភេទប្រុស អាយុ ២០ ឆ្នាំ នៅភូមិត្រពាំងអំពិល ឃុំតាភេម ស្រុកត្រាំកក់។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង ០៤ នាក់ ខាងលើ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពគប់ដំថ្មទៅលើជនរងគ្រោះឈ្មោះ នេត ក្រឹម ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យទាំង ៤ នាក់ និងម៉ូតូ ២ គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ វីរៈ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ៥ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ