សន្តិសុខសង្គម
នគរបាលរាជធានីភ្នំពេញ អំពាវនាវម្ចាស់កង់បីម្នាក់ ចូលបំភ្លឺ ក្រោយបង្ហោះឃ្លីបវីដេអូតាមបណ្ដាញសង្គម
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អំពាវនាវឲ្យអ្នកបើកបរម៉ូតូកង់បី (ផាស់អាប់) ម្នាក់ ចូលមកសហការបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយ ក្រោយមានការផ្សព្វផ្សាយឃ្លីបវីដេអូតាមបណ្ដាញសង្គមចោទប្រកាន់ចំពោះមន្ត្រីនគរបាលចរាចរណ៍គោលដៅស្តុបបុរីអង្គរ។

ជាក់ស្ដែងនៅរសៀលថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៤ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៤ ប្រធានគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ០១ នាក់ នៅគោលដៅស្តុបបុរីអង្គរ ត្រូវបានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកកោះហៅមកសួរនាំបំភ្លឺ ដើម្បីរង់ចាំការស្រាវជ្រាវបន្ថែមទៀត។
ទន្ទឹមនោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យអ្នកបើកបរម៉ូតូកង់បី (ផាស់អាប់) ម្នាក់ ចូលមកសហការបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៤ ម្សិលមិញ នេះផងដែរ ក្រោយមានការផ្សព្វផ្សាយឃ្លីបវីដេអូតាមបណ្ដាញសង្គមពីការចោទប្រកាន់របស់បុរសម្នាក់ជាអ្នកបើកបរម៉ូតូកង់បី (ផាស់អាប់) ចំពោះមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅស្តុបបុរីអង្គរ ថាបានចាប់ឃាត់ម៉ូតូកង់បីរបស់គាត់បម្រុងផាកពិន័យដោយមិនបានល្មើសច្បាប់ចរាចរណ៍ផ្លូវគោក នៅពេលនោះ គាត់បានតវ៉ាបង្ហាញកាមេរ៉ាទើបមន្ត្រីនគរបាលចរាចរណ៍មិនផាកពិន័យ និងបានអនុញ្ញាតឲ្យគាត់បន្តដំណើរ។
ក្រុមការងារព័ត៌មានប្រតិកម្មរហ័ស ក៏បានណែនាំដល់អ្នកធ្វើដំណើរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មុននឹងផុសព័ត៌មានតាមបណ្ដាញសង្គម ករណីមន្ត្រីនគរបាលចរាចរណ៍ឈរជើងនៅគោលដៅណាមួយចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកមានកំហុសឆ្គងចំពោះប្រជាពលរដ្ឋដោយប្រការណាមួយ ហើយពលរដ្ឋកើតទុក្ខមិនសុខចិត្ត សូមមកដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ នឹងដោះស្រាយជូន៕
អត្ថបទ ៖ សុភា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ