សន្តិសុខសង្គម
បុរសម្នាក់ ត្រូវម្ចាស់ផ្ទះបាញ់បាក់ជើងឆ្វេង របួសធ្ងន់ ខណៈកាន់កាំបិតចូលកាប់របស់របរផ្ទះគេ
បុរសម្នាក់ កាន់កាំបិតដេញកាប់គេពេញផ្លូវ រួចដើរចូលផ្ទះលក់ចាប់ហួយមួយកន្លែង ត្រូវម្ចាស់ផ្ទះដកកាំភ្លើងខ្លីបាញ់ជើងខាងឆ្វេងចំនួន ០១ គ្រាប់ បញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះភ្លាមៗ។

ហេតុការណ៍ផ្ទុះអាវុធបង្កការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង ៨ និង ៣០ នាទី ព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវបេតុង ៥១ ប៊េតេ ភូមិសន្សំកុសល សង្កាត់បឹងទំពុនទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសដែលសង្ស័យប្រើថ្នាំលើសកម្រិតកាន់កាំបិតស្រែកឡូឡា ដេញកាប់អ្នកភូមិផ្អើលពេញផ្លូវ ប៉ុន្តែមិនមាននរណាហ៊ានចូលឃាត់នោះឡើយ។ លុះមួយសន្ទុះក្រោយមក បុរសខាងលើ ក៏ដើរចូលក្នុងផ្ទះលក់ចាប់ហួយមួយកន្លែង ដោយពាក់ម៉ាស់បិទមុខជិត ហើយទាញយកកាំបិតកាប់លើរបស់របររបស់ម្ចាស់ផ្ទះ ជាហេតុធ្វើឲ្យបុរសជាមន្ត្រីនគរបាលម្នាក់ ដកកាំភ្លើងបាញ់ ចំនួន ០២ គ្រាប់ ឡើងលើមេឃ ដើម្បីបំភ័យ ដោយសារតែបុរសកាន់កាំបិតមិនខ្លាច ទើបរូបគាត់ប្រើសិទ្ធការពារក្រុមគ្រួសាររបស់គាត់ដែលកំពុងនៅក្នុងផ្ទះ។ ក្នុងនោះ មន្ត្រីនគរបាលខាងលើ ក៏បានបាញ់សំដៅទៅជើងខាងឆ្វេងចំនួន ០១ គ្រាប់ទៀត បណ្ដាលឲ្យបុរសកាន់កាំបិតរូបនោះ រងរបួសធ្ងន់ ដើរលែងរួច ហើយលូនត្រលប់ទៅផ្ទះវិញ មួយសន្ទុះក្រោយមក ក្រុមគ្រួសារបានយករថយន្តដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

តាមការបង្ហើបប្រាប់ពីសមត្ថកិច្ចបានឲ្យដឹងថា បុរសម្នាក់ដែលបានប្រើកាំភ្លើងបាញ់នោះ គឺជាមន្ត្រីនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។
ក្រោយកើតហេតុ បុរសជាមន្ត្រីនគរបាល បានចូលខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលបឹងទំពុនទី ១ ដើម្បីធ្វើការសាកសួរតាមនីតិវិធី៕
អត្ថបទ ៖ រដ្ឋា




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ