Connect with us

សន្តិសុខសង្គម

ពលរដ្ឋ​ក្នុងស្រុកកោះសូទិន​ សាទរ​ពេលទទួលបានផ្លូវបេតុងសម្រាប់ប្រេីប្រាស់

បានផុស

នៅ

ប្រជាពលរដ្ឋ​រស់នៅក្នុងភូមិជីហែ​ ឃុំពាមប្រធ្នោះ​ ស្រុកកោះសូទិន​ បានសម្តែងភាពសប្បាយរីករាយ​ ខណៈទទួលបានផ្លូវបេតុងមួយខ្សែពីគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២៤​ ដសម្រាប់ប្រេីប្រាស់ប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដេីម្បីដោះស្រាយភាពលំបាក​ និងជួយលេីកស្ទួយជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន​នោះ​ រាជរដ្ឋាភិបាល​កម្ពុជា​ បានផ្តល់ថវិកាជាច្រេីនសម្រាប់កសាងអភិវឌ្ឍន៍ភូមិឃុំ​ឲ្យកាន់តែរីកចម្រេីន​។ នៅថ្ងៃទី២១​ ខែសីហា​ ឆ្នាំ​២០២៤​ លោក​ យី​ វណ្ណៈ​ អភិបាលនៃគណអភិបាលស្រុកកោះសូទិន​ បានបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេចំនួន៣ខ្សែ ក្នុងឃុំពាមប្រធ្នោះ។ ទន្ទឹមនឹងនេះដែរ​ លោក​ យី វណ្ណៈ បានជំរុញឲ្យ​ប្រជាពលរដ្ឋ​នៅតាមមូលដ្ឋានត្រូវជឿជាក់លេីរាជរដ្ឋាភិបាលកម្ពុជា​ដែលដឹកនាំដោយ​សម្តេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រោះសម្តេចបានខិតខំដោះស្រាយរាល់បញ្ហាដែលប្រឈម ​និងជួយលេីកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសេីរ​ តាមរយៈ​ការកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័នានាជូនតាមតម្រូវការរបស់ពលរដ្ឋ។

ជាមួយគ្នានេះដែរ​ លោក​ ដន​ ខន​ ជាប្រជាពលរដ្ឋ​រស់នៅក្នុងភូមិជីហែ​ ឃុំពាមប្រធ្នោះ​ ស្រុកកោះសូទិន​ បានបង្ហាញអារម្មណ៍សប្បាយរីករាយ​ ខណៈ​បច្ចុប្បន្ន​តាមបណ្តាភូមិក្នុងឃុំមួយនេះ​ មានផ្លូវដីក្រួសប្រែក្លាយជាផ្លូវបេតុងល្អស្អាត​ ហេីយផ្លូវខ្លះប្រែពីផ្លូវដីសមកផ្លូវគ្រួសក្រហម​ ដែលជួយសម្រួលការធ្វេីដំណេីរយ៉ាងងាយស្រួល​ លឿនរហ័ស​ទាន់ពេល​ដល់អ្នកភូមិរស់នៅតំបន់នេះ។

ប្រជាពលរដ្ឋ​ក្នុងភូមិត្រពាំងជីនាង​ ឃុំល្វា​ បានថ្លែងប្រាប់ឲ្យដឹងថា​ ភូមិពួកគាត់ពីមុនមកមិនមានផ្លូវល្អស្អាតជិះទេ​ ហេីយពិបាកធ្វេីដំណេីរទៀតផង​ ពោលគឺខែវស្សាបែកភួករអិលពេញផ្លូវ​ និងខែប្រាំងវិញហ៊ុយដីពេញភូមិ​។ ពលរដ្ឋ​រូបនេះ​ បន្ថែមទៀតថា​ ពេលទទួលបានផលប្រយោជន៍ពីផ្លូវគម្រោងមូលនិធិឃុំ-សង្កាត់នៅពេលនេះចង់ឲ្យ​ប្រជាពលរដ្ឋ​ និងជាពិសេសសិស្សសាលាកុំបេីកបរលឿនៗពេក​ ដេីម្បីកាត់បន្ថយការគ្រោះថ្នាក់​ និងរួមគ្នាថែរក្សាសមិទ្ធផលមួយនេះឲ្យបានយូរអង្វែង។

គូសបញ្ជាក់ផងដែរថា​ ផ្លូវបេតុងអាមេ​ ចំនួនបីខ្សែដែលបានបេីកការដ្ឋានសាងសង់នេះ​ មានប្រវែងសរុប​ ១០៣៧ម៉ែត្រ​ ក្នុងនោះ​ ផ្លូវបេតុងក្នុងភូមិជីហែ មានប្រវែង៧០៣ម៉ែត្រ ដែលទទឹង ៣,៥ម៉ែត្រ, និងផ្លូវបេតុងក្នុងភូមិទួលក្ដុលប្រវែង១៦៧ម៉ែត្រ និងមានទទឹង៤ម៉ែត្រ, និងផ្លូវបេតុងក្នុងភូមិទួលធាតុប្រវែង១៦៧ម៉ែត្រ និងមានទទឹង ៤ម៉ែត្រ៕​

អត្ថបទ​៖​ ឡេក​ ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម