សន្តិសុខសង្គម
នគរបាលព្រហ្មទណ្ឌបង្រ្កាបក្រុមធាក់ប្លន់យ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បាន៥នាក់
កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ បានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការបង្ក្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៥នាក់ជាបន្តបន្ទាប់ដែលសកម្មលើករណីធាក់ប្លន់ម៉ូតូក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

ប្រតិបត្តិការឃាត់ខ្លួនក្រុមជនសង្ស័យនេះបានធ្វើឡើងកាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នៅពីរគោលដៅផ្សេងគ្នាដោយគោលដៅទី១នៅចំណុចបន្ទប់ជួលលេខ២៥៣ ផ្លូវផ្សាររំចេក ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ឃាត់ខ្លួនបានជនស្ស័យម្នាក់ជាអ្នកផ្តល់មធ្យោបាយឲ្យជនសង្ស័យប្រព្រឹត្តិបទល្មើស និង៣នាក់ទៀតឃាត់បានក្នុងភូមិសាស្រ្ត ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមរបាយការណ៍សមត្ថកិច្ច ជនសង្ស័យដែលឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ ផុន ភ័ក្រ្តា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួលលេខ២៥១ ផ្លូវបេតុង ស្ថិតនៅ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ២-ឈ្មោ គង់ សាដូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ សង្កាត់តាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ៣-ឈ្មោ មន បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ៤-ឈ្មោ ហួត ដាវី ហៅ វីត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកដឹកជញ្ជូន មានទីលំនៅភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌកំបូល រាជធានីភ្នំពេញ។ ៥-ឈ្មោះ តិច លីហួរ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបន្ទប់ជួលលេខ២៥៣ ផ្លូវផ្សាររំចេក ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្នុងរង្វង់ប្រតិបត្តិការបង្ក្រាប កម្លាំងសមត្ថកិច្ចបានដកហូតបានម៉ូតូចំនួន៣គ្រឿង ម៉ាក SUZUKI NEX ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1IB-4233 (ជារបស់ជនរងគ្រោះ) ម៉ាក SUZUKI NEX ស៊េរីឆ្នាំ២០២៤ ពណ៌លឿងលាយស ពាក់ផ្លាកលេខ ភ្នំពេញ 1KX-2932 (មធ្យោបាយជិះធ្វើបទល្មើស) ម៉ាក HONDA DREAM ស៊េរីឆ្នាំ២០២៤ ពណ៌ខ្មៅ គ្មានផ្លាកលេខ (មធ្យោបាយធ្វើបទល្មើស)។ ជនសង្ស័យទាំង៥នាក់ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបន្តនីតិវិធី និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៤និងង៣០នាទីទៀបភ្លឺ នៅចំណុចផ្លូវកប់ស្រូវ ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានករណី វាយ និងធាក់ប្លន់យកម៉ូតូ មួយបានកើតឡើងបង្កឡើងដោយជនសង្ស័យចំនួន៧នាក់ ជិះម៉ូតូ៣គ្រឿង ធ្វើសកម្មភាពប្រើជើងធាក់ដៃចង្កូតម៉ូតូរបស់ជនរងគ្រោះដែលកំពុងជិះគ្នា២នាក់ បណ្តាលឲ្យដួលម៉ូតូ បន្ទាប់មកក្រុមជនសង្ស័យបានយកមួកការពារសុវត្តិភាពដេញវាយជនរងគ្រោះ និងគប់ត្រូវខ្នងជនរងគ្រោះ លុះពេលជនរងគ្រោះរត់ចោលម៉ូតូ ជនសង្ស័យក៏បានលើកម៉ូតូរបស់ជនរងគ្រោះបំរ៉ុងបើកគេចចេញពីកន្លែងកើតហេតុ តែត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋាបាលចោមចៅទី៣ និងប្រជាពលរដ្ឋដែលនៅទីកន្លែងនោះ ដេញចាប់ឃាត់ខ្លួនបាន១នាក់ រីឯជនសង្ស័យផ្សេងទៀតបានជិះម៉ូតូរត់គេចខ្លួនបាត់អស់៕
អត្ថបទ៖ ម៉េង


-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៥០ នាទីutes ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់