សន្តិសុខសង្គម
កម្លាំងនគរបាលខេត្តព្រះវិហារ បង្ក្រាបជនជាតិចិន១៦នាក់ លួចឆ្លងដែនខុសច្បាប់
កម្លាំងនគរបាលជំនាញនៃខេត្តព្រះវិហារ សហការគ្នាចុះបង្ក្រាបជនជាតិចិនឆ្លងដែនខុសច្បាប់ចំនួន២ករណី ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន១៦នាក់ ដើម្បីសួរនាំ និងរៀបចំសំណុំឯកសារបញ្ជូនទៅនាយកដ្ឋាន ត្រៀមបណ្ដេញចេញនៃក្រសួងមហាផ្ទៃ។

បើតាមសមត្ថកិច្ចខេត្តព្រះវិហារបានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែសីហាឆ្នាំ២០២៤ កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ សហការជាមួយកកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បានធ្វើការឃាត់រថយន្តម៉ាកCAMRY ពណ៌ប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AG-8442 ដែលមានដឹកជនជាតិចិន ចំនួន៤នាក់ប្រុស (ពុំមានលិខិតឆ្លងដែន) នៅលើផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ សហការជាមួយកកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ ឃាត់ខ្លួនជនជាតិចិន ចំនួន ១២នាក់ប្រុស (ពុំមានលិខិតឆ្លងដែន) ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅជាប់មាត់ទន្លេកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ ដែលមានព្រំប្រទល់ជាប់នឹងខេត្តចំប៉ាសាក់ ប្រទេសឡាវ មានផ្ទះមួយកន្លែងបាំងស័ង្កសីជិត ដែលទទួលជនជាតិចិន លួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា ដោយដឹកជញ្ជូនតាមរថយន្ដទេសចរណ៍១៥កៅអី ជារថយន្ដប្រភេទទំនើប កញ្ចក់ខ្មៅ ឆ្លងកាត់ខេត្តព្រះវិហារ និងឆ្លងកាត់ស្រុកជ័យសែន បន្តតាមផ្លូវជាតិលេខ៦២ ទៅរាជធានីភ្នំពេញ និងអាចបន្តដល់ខេត្តព្រះសីហនុតែម្ដង។

មហាជនស្នើដល់ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មេត្តាជួយណែនាំដល់មន្ត្រីជំនាញនៅជាប់ព្រំប្រទល់នៃខេត្តព្រះវិហារ ធ្វើយ៉ាងណាទប់ស្កាត់ការលួចនាំជនជាតិចិន ឆ្លងដែនខុសច្បាប់តទៅទៀត ព្រោះករណីនេះបានកើតឡើងយូរណាស់មកហើយ៕


ដោយ៖ជុន កុសល

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ