សន្តិសុខសង្គម
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបគ្រឿងញៀនបាន ៧៨ ករណីធំៗ រយៈពេលពេញមួយឆ្នាំ នៃអាណត្តិទី ៧
ឧក្រិដ្ឋជន ១៤៦ នាក់ មាន ៦ សញ្ជាតិ ក្នុងករណីជួញដូរគ្រឿងញៀនធំៗ ចំនួន ៧៨ ករណី ត្រូវសមត្ថកិច្ចជំនាញបង្ក្រាបបាន រួមទាំងដកហូតគ្រឿងញៀនជាង ៥ តោន រយៈពេលពេញមួយឆ្នាំ នៃអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភានេះ។
លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ឱ្យដឹងថា ករណីធំៗ ដែលកម្លាំងសមត្ថកិច្ចជំនាញធ្វើការបង្ក្រាបបាននេះ គឺភាគច្រើនបង្ក្រាបក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយក្រុមឧក្រិដ្ឋជនបានប្រើគ្រប់កលល្បិចលួចលាក់ដឹកជញ្ជូនមកតាមបណ្ដាខេត្ត ឆ្លងកាត់ចូលរាជធានីភ្នំពេញ ដើម្បីដឹកជញ្ជូនចេញបន្តទៅកាន់ប្រទេសទី ៣។
លោកឧត្ដមសេនីយ៍ឯក បញ្ជាក់ថា កម្ពុជា ពុំមែនជាប្រទេសផលិតគ្រឿងញៀននោះទេ គឺជាប្រទេសរងគ្រោះដោយការចរាចរគ្រឿងញៀនឆ្លងកាត់ ពីសំណាក់ក្រុមឧក្រិដ្ឋជនមានអង្គការចាត់តាំងច្បាស់លាស់តែប៉ុណ្ណោះ។
គួរបញ្ជាក់ថា បញ្ហាគ្រឿងញៀននេះដែរ គឺជាការងារអាទិភាពចម្បងទី ០៤ ក្នុងយុទ្ធសាស្ត្របញ្ចកោណដែលរាជរដ្ឋាភិបាលអាណត្តិទី ៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគិតគូរយកចិត្តទុកដាក់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាប ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីធានាកាត់បន្ថយ និងឈានទៅរកការលុបបំបាត់គ្រឿងញៀនចេញពីប្រទេសជាតិ៕
អត្ថបទ ៖ សុភា
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ព័ត៌មានជាតិ៤ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់