Connect with us

សន្តិសុខសង្គម

គម្រោងស្ថាបនាលើកកម្រិតខ្នងភ្លឺប្រឡាយសន្លុងក្នុងភូមិសាស្រ្តខេត្តកណ្តាលសម្រេចបាន​​ ៦៥%

បានផុស

នៅ

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាលើកកម្រិតខ្នងភ្លឺប្រឡាយសន្លុងដោយចាក់បេតុងពីលើ ស្ថិតនៅឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាននាយកដ្ឋានវិស្វកម្មបានឱ្យដឹងថា ការងារគម្រោងស្ថាបនាលើកកម្រិតខ្នងភ្លឺប្រឡាយសន្លុងដោយចាក់បេតុងពីលើ រួមមាន ទី១ ស្ថាបនាលើកកម្រិតខ្នងភ្លឺប្រឡាយសន្លុងចាស់ ប្រវែង ២ ៤០៣ម៉ែត្រ (ពង្រីកខ្នងប្រឡាយពី ៧ម៉ែត្រ​-១០ម៉ែត្រ) សម្រេចបាន ៩០% និងទី២ សាងសង់សំណង់បេតុងពីលើខ្នងភ្លឺប្រឡាយសន្លុង ប្រវែង ២ ៤០៣ម៉ែត្រ សម្រេចបាន ៦០%។ ជារួម គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពការងារគម្រោងសម្រេចបានប្រមាណ ៦៥% ហើយគ្រោងនឹងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុននេះ។

លោកប្រធាននាយកដ្ឋានវិស្វកម្មបានបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ គម្រោងនេះនឹងអាចបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ១១០០ហិកតា រដូវប្រាំងចំនួន ៥៥០ហិកតា និងដំណាំរួមផ្សំចំនួន ៣០ហិកតា ដោយមានប្រជាពលរដ្ឋទទួលផលប្រមាណ ២៥២០គ្រួសារ ក្នុងភូមិចំនួន៦ នៃឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕

ដោយ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម