Connect with us

សន្តិសុខសង្គម

តំណាងអយ្យការសម្រេចចោទប្រកាន់លោក គុយ វ៉ាត ពីបទ “មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន”

បានផុស

នៅ

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងនៅរសៀលថ្ងៃទី២៧ ខែសីហា នេះថា តំណាងអយ្យការ បានសម្រេចចោទប្រកាន់លោក គុយ វ៉ាត ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ថែមថា ជនត្រូវចោទឈ្មោះ គុយ វ៉ាត ត្រូវបញ្ជូនទៅដំណាក់កាលចៅក្រមស៊ើបសួរបន្ត និងអាចត្រូវឃុំខ្លួននៅពន្ធនាគារជាបណ្តោះអាសន្ន នៅល្ងាចថ្ងៃទី២៧ សីហា នេះ។

សូមបញ្ជាក់ថា លោក គុយ វ៉ាត ត្រូវឃាត់ខ្លួនកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ដោយកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បន្ទាប់ពីមានពាក្យបណ្ដឹងជនរងគ្រោះជាច្រេីននាក់ ពាក់ព័ន្ធបទល្មើសឆបោកប្រាក់រាប់លានដុល្លារ និងករណីចេញស្អែកស្អុយជាច្រើនទៀត។

សូមជម្រាបថា លោក គុយ វ៉ាត ជាអគ្គនាយកក្រុមហ៊ុន VTrust Group ចាប់ផ្តើមអាជីវកម្ម នៅឆ្នាំ២០០៣។ លោកបានដំណើរការក្រុមហ៊ុនជាច្រើនរួមមាន ក្រុមហ៊ុន Atech IT Solutions ,ភោជនីយដ្ឋាន Park Cafe Foods and Beverages, ក្រុមហ៊ុន អចលនទ្រព្យ VTrust Property Co., Ltd ,រោងម៉ាស៊ីនកិនថ្មនៅខេត្តកំពង់ស្ពឺ Kamhwa Stone Crushing និងក្រុមហ៊ុន Vtrust Appraisal Co., Ltd។ ថ្មីៗនេះ លោក គុយ វ៉ាត ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CIC ត្រូវបានរងការចោទប្រកាន់ថាបានឆបោកប្រាក់ពីជនរងគ្រោះជាច្រើននាក់ក្នុងទំហំទឹកប្រាក់រាប់សិបលានដុល្លារអាមេរិក៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម