Connect with us

សន្តិសុខសង្គម

រថយន្តដឹកទំនិញ បុករថយន្តដឹកកម្មករ ស្លាប់ ២ នាក់ របួស ២៥ នាក់ នៅខេត្តព្រះសីហនុ

បានផុស

នៅ

យ៉ាងហោចណាស់​មាន​មនុស្ស ២ នាក់ បាន​ស្លាប់ និង​មនុស្ស​ប្រុស-ស្រី ២៥ នាក់​ទៀត រង​របួស​ធ្ងន់-ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​សាំង​យ៉ុង ដឹក​កម្មករ​រោងចក្រ និង​រថយន្ត​កុងតឺន័រ កាលពី​វេលា​ម៉ោង ៧ និង ៥០ នាទី ព្រឹក​ថ្ងៃ​ទី ២៨ ខែ​សីហា ឆ្នាំ ២០២៤ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ ៤ ត្រង់​ចំណុច​ក្បែរ​វិទ្យាល័យ​ស្រុក​កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ភាគី​ខាង​រថយន្ត​កូរ៉េ ដឹកទំនិញ ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ កោះកុង 3A-0815 មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ឆ្ពោះ​ទៅ​ភ្នំពេញ អ្នក​បើកបរ​បាន​រត់​គេច​ខ្លួន​បាត់។ រីឯ​ភាគី​ខាង​រថយន្ត​សាំងយ៉ុង ដឹក​កម្មករ ពាក់​ស្លាក​លេខ កំពត 2A-1524 បើកបរ​ដោយ​ឈ្មោះ ផាន ភ័ក្រ ភេទ​ប្រុស អាយុ ៤១ ឆ្នាំ របួសធ្ងន់ បញ្ជូន​ដល់​មន្ទីរពេទ្យ (​ស្លាប់​) មាន​ទីលំនៅ​ភូមិ​វាល ឃុំ​កំពង់​សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ និង​ឈ្មោះ រ៉ូ ហ្វីយ៉ា ភេទ​ស្រី អាយុ ២៥ ឆ្នាំ ជា​ខ្មែរ​ឥស្លាម (ស្លាប់​) រស់នៅ​ភូមិ​ក្រាំង​អាត់ ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ។

សមត្ថកិច្ច​បន្ត​ថា រថយន្ត​កូរ៉េ ដឹកទំនិញ មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ឆ្ពោះ​ទៅ​ភ្នំពេញ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​ឡើង​វ៉ា​ជែង​ជាមួយ​រថយន្ត​មួយ​ផ្សេង​ទៀត ក៏​រ៉េ​ចង្កូត​បុក​រថយន្ត​សាំង​យ៉ុង​ដឹក​កម្មករ​រោងចក្រ ក្នុង​ទិសដៅ​ផ្ទុយគ្នា (​ពី​កើត​ទៅ​លិច​) យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់ ២ នាក់ និង​របួស​ធ្ងន់-ស្រាល​ចំនួន ២៥ នាក់។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​កំពង់សីលា បាន​សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ស្រុក​កំពង់សីលា នៅ​ការពារ​ទីតាំង​កើតហេតុ និង​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ទៅ​កាន់​មណ្ឌល​សុខភាព​តក្កវិទ ស្រុក​កំពង់សីលា និង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុកស្រែ​អំបិល៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១០ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម