Connect with us

សន្តិសុខសង្គម

អ្នកនាំពាក្យ​៖​ ករណី​បាញ់​ប្រហារ​នៅ​ខណ្ឌ​ដង្កោ​ ជាអំពេីឃាតកម្ម

បានផុស

នៅ

ករណី​បាញ់​ប្រហារ​ជន​រងគ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខណ្ឌ​ដង្កោ​ កាលពីយប់មិញ​សមត្ថកិច្ចអះអាងថា គឺជាអំ​ពេីឃាត​កម្ម។ នេះបេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក​ សំ​ វិច្ឆិកា​ អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ ​ប្រាប់​ កម្ពុជាថ្មី​ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨សីហា​នេះ។ លោ​ក សំ​ វិច្ឆិកា​ បន្ថែម​ថា​ ក្នុង​ករណី​នេះ​មានជនរងគ្រោះពីរនាក់ជាជនជាតិខ្មែរម្នាក់​ និង​ជនជាតិ​ចិន​ម្នាក់​។ លោកបន្ថែមថា​ ជនរងគ្រោះជាជនជាតិខ្មែរបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យលោកសង្ឃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យ​រូបនេះបញ្ជាក់បន្ថែមថា​ ករណីនេះរថយន្ដម៉ាកford ពណ៌​ស​បេីកបុករថយន្ដMercedes ពណ៌​ខ្មៅ​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​ ហេីយក៏មានរថយន្ដមួយគ្រឿងទៀតម៉ាក​ ឡង់គ្រីស័រ​ ដែលជាបក្ខពួករបស់រថយន្ដម៉ាក ford មានទាំងកាំភ្លេីងវែង​ ខ្លី​ បានបាញ់សំដៅលេីរថយន្ដMercedes ជាច្រើន​គ្រាប់បណ្ដាលឲ្យមនុស្សពីរនាក់ក្នុងរថយន្ដ​Mercedes​ របួស​ធ្ងន់​។

ទោះបីយ៉ាងណា ជុំវិញករណីនេះ លោកនៅមិនទាន់បញ្ជាក់លំអិតនៅឡើយទេ ខណៈកម្លាំងជំនាញកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យយកមកអនុវត្តនីតិវិធីច្បាប់។

សូមរំលឹកថា ករណីបាញ់ប្រហារលើជនរងគ្រោះជាច្រើនគ្រាប់នេះ បានកើតឡើងកាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី២៧ ខៃសីហា នៅផ្លូវលេខ១០៤ ក្នុងមូលដ្ឋានសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះម្នាក់ជាជនជាតិខ្មែរបានបាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីរពេទ្យ ខណៈម្នាក់ទៀតជាជនជាតិចិនកំពុងសង្គ្រោះបន្ទាន់៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម